adverise with khmeread Cuadrado 2

លោក Antonio Conte ចង់នាំយក Juan Cuadrado ត្រឡប់មក Chelsea វិញ

          គ្រូបង្វឹក​ក្រុមតោខៀវលោក Antonio Conte បានបញ្ជាក់​ថា Juan Cuadrado នឹងវិលត្រឡប់​មក​ចួលរួមជាមួយ​ក្លឹប​ Chelsea ​វិញនៅ​រដូវ​កាល​ក្រោយ​។

          លោក​ Conte ដែលជា​អ្នក​ចាត់​ការថ្មី​របស់​តោខៀវ គឺជា​អ្នក​គាំទ្រ​Cuadrado ហើយ​ចាត់ទុក​កីឡាករ​រូបនេះ​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​របស់​លោក។ លោក Massimiliano Allegri ដែលជាមិត្តរួម​ជាតិ​​របស់​លោក Conte គឺជាអ្នក គ្រប់គ្រង​ Cuadrado អំឡុង​ពេល​កីឡាករ​រូបនេះ​លេង​ខ្ចីជើង​នៅ​ក្លឹប Juventus កាលពីរដូវ​កាល​មុន។

          បន្ទាប់ពី​ក្រុម​ Chelsea ប្រកួត​ចាញ់​ក្រុម Rapid Vienna ២-០ លោក Conte បាន​និយាយថា  Cuadrado គឺជា​កីឡាករ​ Chelsea។ គាត់នឹងត្រឡប់​មក​វិញ​ឆាប់​ៗ​នេះ។ គាត់ស្ថិតក្នុងក្រុម​របស់​យើង​។ ខ្ញុំ​ពេញ​ចិត្ត​នឹង​ឃើញ​វត្តមាន​របស់​គាត់ ហើយ​បង្វឹក​គាត់ Cuadrado នឹង​ត្រឡប់​មក​លេងជា​មួយយើងវិញ”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់