adverise with khmeread 1 %281%29

កម្មការិនី​៨៨​នាក់​ដួលសន្លប់ និយាយថា​ឃើញ​ខ្មោច មក​លង​ទារ​ផ្លែឈើ ៧​មុខ​

    កណ្ដាល ៖ មាន​ករណី​កម្មករ​ដួលសន្លប់​៨៨​នាក់​លើ​កម្មករ​សរុប​១១០០​នាក់ ខាង​ថៅកែ​រោងចក្រ មិន​អនុញ្ញាតិ​ឱ្យ សមត្ថកិច្ច និង​ជំនាញ​ចូល​ពិនិត្យ​នោះទេ  ដែល​កើត​ហេតុនេះ​បានកើត​ឡើង​នៅ​ម៉ោង​៧ ​និង​២០​នាទី​ថ្ងៃទី​១៨​ កក្កដា ​ឆ្នាំ​២០១៦​ នៅ​ចំណុច​រោងចក្រ​ហ្គ្រែ​ន​​អី​ស្ត ហ្វ៊ូ​ត​វែ​រ ភូមិ​អង្គស្នួល​ទី​៣ ឃុំ​ពើក​ស្រុក អង្គស្នួល ខេត្តកណ្ដាល​។​

    ប៉ូលិស​និយាយថា រៀងរាល់​ម៉ោង​៧ ​និង​២០​នាទី​កម្មករ​បាន​ចូលទៅ​ធ្វើការ​ធម្មតា​។​​ ពេល​កម្មក​កំពុង​អង្គុយ​រៀបចំ​ធ្វើការ​ក៏មាន​កម្មករ​២​នាក់​ទន់ដៃទន់ជើង​ដួលសន្លប់​នៅ​ក្រុមទី​៤ ហើយក៏​មាន​កម្មករ​ផ្សេងៗ​ទៀត​ទន់​ដៃជើង​បន្ត​គ្នា​។​

    ប៉ូលិស​បន្តថា មូលហេតុ​កម្មករ​បញ្ជាក់ថា មាន​ខ្មោច​ចូល​ទាមទារ​រក​ផ្លែឈើ​៧​មុខ​ប៉ម ចេក​ផ្លែ​សារី​។​ល​។​ ចំពោះ​ខាង​រោងចក្រ​មិន​អនុញ្ញាតឱ្យ​ជំនាញ​ចូលក្នុង​រោងចក្រ​ទេ​។ យ៉ាណា​ក៏ដោយ​កម្មករ​ជិត​១០០​នាក់​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ៕


adverise with khmeread

មតិយោបល់