adverise with khmeread 20160717 fanbingbing wb

រូបថត​ផ្អែមល្ហែម​មួយ​សន្លឹក​នេះ​បានធ្វើឱ្យ Fan Bingbing រង​ការ​ថ្កោលទោស​យ៉ាង​ចាស់ដៃ​

    ​តួ​សម្ដែង​ចិន​នាង Fan Bingbing បានធ្វើ​សកម្មភាព​គួរឱ្យ​ចាប់អារម្មណ៍ បន្ទាប់ពី​ថើប​ត្រី​បា​ឡែ​ន​ប្រភេទ Beluga មួយ​ក្បាល​នៅក្នុង​កម្មវិធី​ទូរទស្សន៍​ចិន​មួយ​។​

​    ​យោងតាម​វេ​ប​សាយ Shanghaiist នាង Fan បានបង្ហាញ​ខ្លួន​នៅ​កម្មវិធី Chllenger Alliance 2 ដែល​ធ្វើតេស្ដ​ក្រុម​តារាៗ​ជាមួយនឹង​ការ​ប្រឈម​នឹង​បញ្ហា​ចម្លែកៗ​។ នៅ​កម្មវិធី​នាង Fan បានបង្ហាញ​ខ្លួន ដោយ​ការប្រកួតប្រជែង​នោះ​តម្រូវឱ្យ​នាង​ធ្វើជា​អ្នក​ចិញ្ចឹម​ត្រី​។​

​    ​ជាមួយនឹង​ឈុត​សិស្សសាលា​ស្រី តារា​វ័យ ៣៤ ឆ្នាំ​រូបនេះ​បាន​ផុស​រូបភាព​នៃ​គ្រា​មិនអាច​កាត់ថ្លៃ​បាន​ជាមួយនឹង​បា​ឡែ​ន​នៅលើ Weibo របស់​នាង​នៅ​ថ្ងៃទី ១៨ ខែកក្កដា ដែល​បាន​ល្បីល្បាញ​ពេញ​បណ្ដាញ​សង្គម​មែនទែន​។ គ្រាន់តែ​រូបនេះ​មួយ​មាន​អ្នក​ចុច Like រហូតដល់​ទៅ ៥០ ម៉ឺន​នាក់​ឯណោះ​។​

​    ​ប៉ុន្តែ រូបថត​នោះ​ក៏បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ក្រុម​ការពារ​សិទ្ធិ​សត្វ​បា​ឡែ​ន ហៅថា China Cetacean Alliance ដែល​បង្ហោះ​សេចក្តីថ្លែងការណ៍​មួយ​នៅលើ Weibo ដោយ​ថ្កោ​ស​ទោស​ខ្លាំងៗ​ចំពោះ​ទង្វើ​របស់​នាង​។ 

​    ​ក្រុម​សកម្មជន​សិទ្ធិ​សត្វ​នេះ​បាន​ថ្កោលទោស​យ៉ាង​ដូច្នេះ "​ត្រី​បា​ឡែ​ន​ទាំងនេះ​ត្រូវគេ​ជួញដូរ​ពី​រុស្ស៊ី​។ ត្រី​ទាំងនេះ​គួរ​ទទួលបាន​សេរីភាព​ក្នុងការ​មុជទឹក រុករក​សព្វកន្លែង ប្រលែង​គ្នា​លេង និង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ទឹកសមុទ្រ​អាក​ទិ​ក​។ ឥឡូវ​ពួកគេ​បាត់បង់​សេរីភាព​ទាំងនេះ​អស់ហើយ ហើយ​នឹងមិន​បានឃើញ​ពន្លឺ​ថ្ងៃ​ម្តងទៀត​ទេ ត្រី​ទាំងនេះ​ត្រូវគេ​ដាក់គុក​ដើម្បី​សម្តែង​ឱ្យ​មនុស្ស​មើល និង​ថតរូប ខណៈ​ត្រូវគេ​ចាប់​ឱ្យ​តារាៗ​ថើប​លេង​។ ទន្ទឹមនេះដែរ ការធ្វើ​បែបនេះ​បានត្រឹមតែ​ជួយ​ឱ្យ​ពួក​អ្នកជំនួញ​លោភលន់​ទិញ​ត្រី​ទាំងនេះ​មក​ធ្វើជា​លេស​ឱ្យ​តារាៗ​មើល​តែប៉ុណ្ណោះ​"៕ 

adverise with khmeread
ប្រភព៖ asiaone

មតិយោបល់