adverise with khmeread Fleetwood town v liverpool pre season friendly

Jurgen Klopp: ការចំណាយច្រើនលើកីឡាករល្បីៗមិនប្រាកដថា ក្លាយជាក្រុមខ្លាំងទេ

          សាររបស់ Jurgen Klopp​ : ចំណាត់ថ្នាក់ទី​២​ក្នុងទីផ្សារទិញដូរ​កីឡាករ​មិន មែន​មាន​ន័យ​ថា ជា​ក្រុម​ខ្លាំង​ក្នុងការប្រជែង​យក​តំណែង​ជើងឯក​ទេ។ គ្រូបង្វឹក​សញ្ជាតិ​អាល្លឺម៉ង់រូបនេះ​បាន​ព្រមាន​ក្លឹបធំៗដូចជា Man City, Man Utd និង​ Chelsea ដែល​ចូលចិត្ត​ចំ​ណាយ​ប្រាក់​ទិញ​កីឡាករ​ល្បីៗ​។

          លោក Klopp បានអះអាងថា ការប្រមូល​ទិញ​កីឡាករ​ល្បីៗ​មិន​មែនជា​វិធីតែ​មួយគត់​ដើម្បី​ក្លាយជា​ក្រុម​ឈ្នះ​នោះទេ។​ លោកបន្តថា “​គ្រប់គ្នាចង់បាន​កីឡាករ​ល្បីដើម្បីឲ្យ​មានការប្រែប្រួលច្រើន ហើយ​ប្រសិន​បើ​អ្នក​មិន​ស្គាល់កីឡា​ករ វាដូចជា​អ្វីដែល​យើងកំពុង​តែជួបប្រទះ ក្លឹបខ្លះបាន​ចំណាយ​ច្រើន​ ប៉ុន្តែ​មិន​អាចរីកចម្រើន​ដូចការ​រំពឹងទុក​នោះទេ”៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់