adverise with khmeread Theirry henry in action o 007

Thierry Henry ប្រាថ្នាចង់ក្លាយជាគ្រូបង្វឹកក្រុមកាំភ្លើងធំ

          បើទោះបីជា​ត្រូវ​ក្លឹប​ Arsenal បណ្តេញចេញពី​តួនាទី​បង្វឹក​ក៏ដោយ ក៏ ។ អតីត​ខ្សែប្រយុទ្ធ Thierry Henry បានអះអាង​ថា លោក​នៅតែសុបិន​ចង់​ដឹកនាំ​ក្រុម​ Arsenal ដែរ។

          កាល​ពី​រដូវ​កាល​មុនអតី​ត​កីឡាករ​បារាំង Thierry Henry ​​ធ្វើ​ការងារ​ជាមួយ​ក្រុម​យុវជន​របស់​ក្រុម​កាំ​ភ្លើងធំ​ ហើយនៅ​អាណត្តិនេះ លោក Arsene Wenger បាន​ផ្តល់​តួនាទី​ឲ្យ​​បង្វឹក​យុវជន​ក្រោម​អាយុ​១៨​ឆ្នាំ។​ ប៉ុន្តែអតីត​ខ្សែប្រយុទ្ធ​រូបនេះ​​បាន​លាលែង​ពី​ការងារ​នេះ​ទៅធ្វើ​ជា​អ្នក​វិភាគ​ជាមួយ​ទូរទស្សន៍ Sky Sports ។

          អតីត​កីឡាករ Arsenal ​រូបនេះ​អះអាង​ថា​ លោក​នៅតែ​ពេញ​ចិត្ត​ការ​ដឹកនាំ​ក្លឹប​ Arsenal នាពេល​អនាគត ពីព្រោះ​ខ្ញុំ​ស្រឡាញ់​ Arsenal ហើយ​នៅតែ​ចង់​បញ្ចប់​ការសិក្សាដើម្បីទទួល​បាន​ UEFA Pro Licence។ ខ្ញុំ​កំពុង​ធ្វើ​ការ​ងារ​បន្ថែមទៀត​ ដើម្បីទទួល​បាន​ចំណេះដឹង​កាន់តែច្រើន៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់