adverise with khmeread Untitled 1

ចិន​ត្រៀមខ្លួន​ធ្វើ​សមយុទ្ធ​យោធា​នៅ​សមុទ្រ​ចិន​ខាងត្បូង​

    ​យោងតាម​វេ​ប​សាយ​ដេលី​មែ​ល​បានឱ្យដឹងថា ប្រទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​ទី​១៨​ខែកក្កដា​នេះ​ថា ខ្លួន​នឹង​បិទ​តំបន់​សមុទ្រ​ចិន​ភាគខាងត្បូង​មួយផ្នែក​ដើម្បី​ធ្វើ​សមយុទ្ធ​យោធា​នៅ​សប្តាហ៍​នេះ​។ 

​    ​ការប្រកាស​ធ្វើ​សមយុទ្ធ​យោធា​នេះ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​តុលាការ​អាជ្ញាកណ្តាល​អចិ​ន្ត្រៃ​យ៍​ក្នុង​ទីក្រុង​ឡាអេ​បានសម្រេច​ប្រឆាំង​ការទាមទារ​កាន់កាប់​ទឹកដី​ស្ទើរតែ​ទាំងអស់​ដោយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​សមុទ្រ​យុទ្ធសាស្ត្រ​នេះ​។​

​    ​រដ្ឋបាល​គ្រប់គ្រង​ដែនសមុទ្រ​នៃ​ខេត្ត Hainan របស់​ចិន​បាន​និយាយថា តំបន់​ភាគ​អាគ្នេយ៍​នៃ​ខេត្ត​នេះ​នឹងត្រូវ​បិទ​ចាប់​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ​មិន​ផ្តល់​សេចក្តីលម្អិត​អំពី​ការធ្វើ​សម​សុទ្ធ​យោធា​នេះ​ទេ​។ 
 
​    ​សេចក្តីប្រកាស​នេះ​កើតឡើង​ស្របពេល​ដំណើរ​ទស្សនកិច្ច​ចំនួន​៣​ថ្ងៃ​ដោយ​ឧ​ត្ត​មនា​វី​កងទ័ពជើងទឹក​អាមេរិក​ទៅកាន់​ប្រទេស​ចិន​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង និង​ដើម្បី​បង្កើន​ទំនាក់ទំនង​រវាង​កង​យោធា​ទាំង​២​។​

​    ​លោក John Richardson ឧ​ត្ត​មនា​វី​ជាន់ខ្ពស់​អាមេរិក​គ្រោង​នឹង​ជួបពិភាក្សា​ជាមួយ លោក Wu Shengli មេបញ្ជាការ​កងទ័ពជើងទឹក​ចិន ក្នុងអំឡុង​ទស្សនកិច្ច​របស់លោក​នៅ​ទីក្រុង​ប៉េកាំង​៕

ប្រភព៖ ចិន

adverise with khmeread

មតិយោបល់