adverise with khmeread Dca7cbc9 5c7a 4f8e 8538 2dc43381df2e

លួចនុះលួច សូម្បីតែ...

    បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្តបាត់ដំបង​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​រង្វង់​មូល​យាយ​ទេ​ព្យ ក្រុង​បាត់ដំបង ខណៈ​ជននេះ​ព្យាយាម​ជិះ​រថយន្ត​គេច​ទៅ​តំបន់​ព្រំដែន។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ អ៊ុក សុភ​ក្ត្រា ហៅ ល័​ក្ខ អាយុ​២៦​ឆ្នាំ នៅ​ភូមិ​ទូល​តា​ឯក សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង។​
    ប៉ូលិស​បន្តថា លោកស្នងការ​ខេត្ត​បាន​បញ្ជា​ឱ្យ​កម្លាំង​បង្ការបង្ក្រាប និង​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ក្រុង​បាត់ដំបង ធ្វើការ​ស្រាវជ្រាវ​តាម​ឃាត់ខ្លួន​បន្ទាប់ពី​ជននេះ​ធ្វើ​សកម្មភាព​កាច់​សោ.​ក​លួច​ម៉ូតូ​គេ​លើកចុងក្រោយ​កាលពី​ល្ងាច​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ជិត​ផ្សា​របឹង​ឈូក ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ដែល​ម្ចាស់​ម៉ូតូ​ឈ្មោះ កែវ ស៊ីណា ភេទ​ប្រុស អាយុ​២០​ឆ្នាំ។​

    ប៉ូលិស​បន្តថា  បន្ទាប់ពី​ត្រូវ​ឃាត់ខ្លួន ជនសង្ស័យ​ឈ្មោះ អ៊ុក សុភ​ក្ត្រា ហៅ ល័​ក្ខ បាន​សារភាពថា ខ្លួន​ទើប​ធ្វើ​សកម្មភាព​កាច់​សោ​.​ក​លួច​យក​ម៉ូតូ​គេ​បាន​ចំនួន​២​លើក ប៉ុណ្ណោះ គឺ​លើក​ទី​១ ធ្វើ​សកម្មភាព​កាលពី​រសៀល​ថ្ងៃទី​១៩​ ឧសភា​កន្លងទៅ នៅ​ចំណុច​ផ្សារ​បូរី​ថ្មី ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ លួចបាន​ម៉ូតូ​ម៉ាក ឃ្លី​ក​ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១១ ពាក់​ស្លាក​លេខ បាត់ដំបង 1J-2077 និង​លើក​ទី​២ ដែលជា​លើកចុងក្រោយ​មុនពេល​ត្រូវ​ឃាត់ខ្លួន គឺ​ធ្វើ​សកម្មភាព​កាលពី​ល្ងាច​ថ្ងៃទី​១៦ ​កក្កដា នៅ​ចំណុច​ផ្សា​របឹង​ឈូក ក្នុងភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ លួច​ម៉ូតូ​ម៉ាក ឃ្លិ​ក ពណ៌​ស ស៊េរី​ឆ្នាំ​២០១៥ គ្មាន​ស្លាក​លេខ។​

    បើតាម​សាក្សី​ដែល​ធ្លាប់​ស្គាល់​ប្រវត្តិ​ជនសង្ស័យ​រូបនេះ​បាន​ប្រាប់​សមត្ថកិច្ច​ថា ជនសង្ស័យ​រូបនេះ​ជា​មនុស្ស​លួច​មិន​រើសមុខ​ទេ សូម្បី​ម៉ូតូ ឬ​ទូរស័ព្ទ​របស់​មិត្តភក្ដិ ក៏​ជននេះ​ហ៊ាន​លួច​ដែរ។​

    ជននេះ​ធ្លាប់​ស៊ីដាច់​ម៉ូតូ​មិត្តភក្ដិ​ច្រើនលើក​ហើយ តែ​ពេលខ្លះ​រកឃើញ​វិញ ឯ​ខ្លះទៀត​ស៊ីដាច់​បាត់​ស្ងាត់ឈឹង​រហូ​តែម្ដង។ ដូច្នេះ​ជនសង្ស័យ​រូបនេះ​ជំនាញ​ខ្លាំងណាស់ ធ្លាប់ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​គេ​នៅតាម​ដងផ្លូវ ឬ​នៅតាម​សួនច្បារ​សាធារណៈ​ស្ទើរ​រាប់​ភ្លេច​ទៅហើយ មិនមែន​ទើប​លួច​លើក​ទី​២​ទេ។​

    ជនសង្ស័យ​រូបនេះ​ជា​មុខសញ្ញា​ប្រព្រឹត្ត​អំពើចោរកម្ម​ដែល​កម្លាំង​ជំនាញ បាន​តាមដាន​គ្រប់​សកម្មភាព​រហូត​ឈានដល់​ការឃាត់ខ្លួន​តែម្ដង ។ ជាមួយនឹង​ការឃាត់ខ្លួន​សមត្ថកិច្ច​ដកហូត​បាន​ម៉ូតូ​ម៉ាក​ឃ្លី​ក​២​គ្រឿង ដែល​ជននេះ​លួចបាន។​

    បច្ចុប្បន្ន​មន្ត្រី​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​នេះ​ទៅ កាន់​តុលាការ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់៕

adverise with khmeread

មតិយោបល់