adverise with khmeread 123

ឃាត់ម្ចាស់ផ្ទះបើកលេងអាប៉ោងម្នាក់និងអ្នកញៀនល្បែង៤នាក់

     ឧ​ត្ត​រ​មានជ័យ ៖ ម្ចាស់ផ្ទះ​បើក​លេងល្បែង​អាប៉ោង​-​បៀរ​ម្នាក់​និង​អ្នកញៀន​ល្បែង​៤​នាក់​ទៀត​ត្រូវបាន​ប៉ូលិស​ជំនាញ​នៃ​ការិយាល័យ​កណ្តាល​យុត្តិធម៌​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ចាប់ខ្លួន​ស្ថិតនៅ​ភូមិ ថ្នល់កែង ឃុំ អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​វេលា​ម៉ោង​៤​កន្លះ​ល្ងាច​ថ្ងៃទី​៣០​ធ្នូ​ឆ្នាំ​២០១៥ ដើម្បី​ចាត់ការ​តាមច្បាប់ ។​
    ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្ត​បាន​ឲ្យ​ដឹងថា អនុវត្តតាម​បញ្ជា​លោកស្នងការ កម្លាំង​ជំនាញ​នៃ​ការិយាល័យ កណ្តាល​យុត្តិធម៌ បាន​ចុះ​ធ្វើការ​បង្ក្រាប​ល្បែង ស៊ីសង អាប៉ោង និង បៀរ​មួយ​ករណី​ស្ថិតនៅ​ភូមិ ថ្នល់កែង ឃុំ អន្លង់វែង ស្រុក​អន្លង់វែង ដោយ​ឃាត់​ម្ចាស់ផ្ទះ​បើក​ល្បែង ម្នាក់​និង​អ្នកលេង ៥ នាក់​។ វត្ថុតាង​ចាប់យក​មាន​: ចាន​ប៉ោង ២, គ្រាប់ អាប៉ោង ចំនួន ៦ គ្រាប់​, ផ្តិល​គ្រប ១, បៀ ១ ហ៊ូ​, កំរាល ០២,​ប្រាក់​ខ្មែរ ២០ ម៉ឺន​រៀល​, ទូរ​សព្ទ័​ដៃ​ចំនួន ៥ គ្រឿ​ង​,​ម៉ូតូ ១៣ គ្រឿ​ង ម្ចាស់​អ្នកលេង​រត់ចោល​និង​រថយន្ត ១ គ្រឿ​ង ម្ចាស់​អ្នកលេង​រត់ចោល​អស់​។​
     ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ ដូចខាងក្រោម​១ -​ឌុ​ក ដា​រ៉ា ហៅ សឺ​ង​ភេទ ប្រុស អាយុ​៤០ ឆ្នាំ ម្ចាស់ បើក​បន​ល្បែង ២-​ឈ្មោះ​ពៅ ឧ​ត្ត​ម  ហៅ ផិ​ល អាយុ ៣៧ ឆ្នាំ ភេទ​ប្រុស ៣- ហាក់ ប៊ុន​ណា ភេទ​ប្រុស អាយុ​៤៦ ឆ្នាំ​៤- ឈន់ សាវុធ ភេទ​ប្រុស​អាយុ​៥៣ ឆ្នាំ​៥- ស៊ុយ សារិទ្ធ ប្រុស​អាយុ​៤៦ ឆ្នាំ​និង​៦- សៅ សួ​ភេទ​ប្រុស​អាយុ ៣៩ ឆ្នាំ​។ បច្ចុប្បន្ន បាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស ស្រុក​អន្លង់វែង ដើម្បី​រៀបចំ​នីតិវិធី​៕​

adverise with khmeread

មតិយោបល់