adverise with khmeread 13689818 260194671028320 601319479 n

លួច​សម្ភារៈ​ក្នង​បុរី​ប៉េង​ហួត​ជាប់​ខ្នោះ​ប៉ូលិស​

    ភ្នំពេញ ៖ បុរស​ម្នាក់ត្រូវបាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី លួច​វ៉ាន​ស្ពាន់​ និង​កែង​ទុយោ​ជ័រ កាលពី​ថ្ងៃទី១៧ ​កក្កដា ​ឆ្នាំ​២០១៦ ម៉ោង​១០​ និង​៤៥​នាទី នៅ​ចំណុច​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត ផ្លូវជាតិ លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ថន សុគន្ធា ភេទប្រុស អាយុ២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​សន្តិសុខ​បុរី​ប៉េង​ហួត ស្នាក់នៅ​ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌច្បារអំពៅ (​តំណាង​ក្រុមហ៊ុន​បុរី​ប៉េង​ហួត​)​។​

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ​ប៉ុល សេងហួរ ភេទប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ក្តី​តា​កុយ សង្កាត់វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី១៧ ​កក្កដា ឆ្នាំ​២០១៦ ម៉ោង​១០ ​និង​៤៥​នាទី ជនសង្ស័យ​ឈ្មោះ ប៉ុល សេងហួរ ដែលជា​កម្មករសំណង់ (​ផ្នែក​ជាងដែក​) ក្នុង​ការដ្ឋាន​សំណង់​បុរី ​ប៉េង ហួត ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ បាន​ចេញពី​ធ្វើការ រួច​ក៏​លួច​យក​វ៉ាន​ស្ពាន់ និង​កែង​ទុយោ​ជ័រ ដែល​ជាង​ធ្វើ​សំណង់​ទុក​នៅក្នុង​ការដ្ឋាន​សំណង់​បុរី​ប៉េង​ហួត រួច​ដើរចេញ​ទៅផ្ទះ។​

    ពេលមកដល់​ក្លោងទ្វារ​ការដ្ឋាន ក៏​ត្រូវបាន​សន្តិសុខ​បុរី​ប៉េង ហួត ឆែកឆេរ​ត្រួតពិនិត្យ​រកឃើញ​វ៉ាន​ស្ពាន់​០៦​គ្រាប់ និង​កែង​ទុយោ​ជ័យ​០៥ ដែល​ជនសង្ស័យ​រំដាក់​ក្នុង​អាវយឺត ពណ៌​ក្រហម ក៏​ធ្វើការ​ឃាត់ខ្លួន រួម​និង​វត្ថុតាង​យកមក ប្រគល់​ឱ្យសមត្ថកិច្ច​ប៉ុស្តិ៍​និរោធ ធ្វើការ​សាកសួរ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់