adverise with khmeread 2ed735c6 7230 4b67 8acc 6e4568f27d6f

ឆក់​ទូរស័ព្ទដៃ​ពី​ភ្ញៀវ​ទេសចរណ៍​ថៃ​ម្នា​ក់ជាប់​ខ្នោះ​ប៉ូលិស​

    ភ្នំពេញ ៖ បុរស​នាក់​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារកណ្តាល​ទី​១ ​ខណ្ឌដូនពេញ​ ឃាត់ខ្លួន​នា​ថ្ងៃទី​១៧ ​កក្កដា ឆ្នាំ២០១៦​ វេលា​ម៉ោង​៦​ល្ងាច​នៅ​ចំណុច​លើ​ថ្ម​ម៉ាប​ផ្លូវ​ព្រះស៊ី​សុ​វ​ត្តិ ​កែង​ផ្លូវ​លេខ​១៣០​ ភូមិ​៣ ​សង្កាត់​ផ្សារកណ្តាល​ទី​១ ​ខណ្ឌដូនពេញ បន្ទាប់ពី​បានធ្វើ​សកម្មភាព​ឆក់យក​ទូរស័ព្ទដៃ​ពី​ភ្ញៀវ​ទេសចរណ៍​ថៃ​ម្នាក់។

    ប៉ូលិស​និ​យា​ថា ក​ម្លាំ​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារកណ្តាល​ទី​១​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ គឹម សុធី ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរ​មិន​ប្រាកដ​មាន​ទីលំនៅ​ផ្ទះ​លេខ​១៥ ​ផ្លូវ​វេ​ង​ស្រេង សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ពីបទ​ឆក់​ទូរ​សព្ទ័​ដៃ​នៅ​ចំណុច​លើ​ថ្ម​ម៉ាប​ផ្លូវ​ព្រះ​ស៊ី​សុ​វ​ត្តិ ​កែង​ផ្លូវ​លេខ​១៣០​ ភូមិ​៣​សង្កាត់​ផ្សារកណ្តាល​ទី​១​។ វត្ថុតាង​ចាប់យក​បាន​មាន​ទូរ​សព្ទ័​ដៃ​មួយគ្រឿង​ម៉ាក​សាំ​ស៊ុ​ង​ណូ​ត​3​ពណ៌​សស៊ី​ម​លេខ​០៨១ ៧៥១៨២៤៧ បានប្រគល់​ជូន​ជនរងគ្រោះ​វិញ​។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ  KRIT VIPULANUSAT ភេទ​ប្រុស ​អាយុ​៥៧​ឆ្នាំ​ ជនជាតិ​ថៃ​មុខរបរ​ទេសចរណ៍​មានទីលំនៅ​ស្នាក់នៅ​សណ្ឋាគារ​ខា​រ៉ា ផ្លូវ​លេខ​៤៧ សង្កាត់​ស្រះចក​ខណ្ឌដូនពេញ កាន់​លិខិតឆ្លងដែន​លេខ ​T847868​។​

    បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌដូនពេញ​ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី៕​

adverise with khmeread

មតិយោបល់