កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនទៅតុលាការនាថ្ងៃនេះបន្ទាប់ពីកម្លាំងអាវុធហត្ថស្រុកកៀនស្វាយ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុក និងចែកចាយនូវសារធាតុញៀនចំនួន០១លើក ស្ថិតនៅចំណុច នៅភូមិជ្រោយដង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ នៅវេលាម៉ោង០៩ និង៥០នាទី ថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៦។
មន្ត្រីអាវុធហត្ថ បានឱ្យដឹងថា ការចាប់ខ្លួនស្របពេលកម្លាំងល្បាត ប្រទះឃើញជនសង្ស័យកំពុងដើរចេញពីផ្ទះ ហើយពេលជនសង្ស័យឃើញកម្លាំងអាវុធហត្ថ ជនសង្ស័យក៏បានរត់ហើយគ្រវែងកញ្ចប់ថ្នាំចោលនៅលើផ្លូវ ទើបធ្វើឱ្យកម្លាំងឃាត់ខ្លួនភ្លាមៗ។
មន្ត្រីអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យដែលត្រូវចាប់ខ្លួនមានឈ្មោះ ប៉េង ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិឃុំកើតហេតុខាងលើ។ ចាប់យកវត្ថុតាងពីជនសង្ស័យមួយចំនួនរួមមាន៖ ១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០៥កញ្ចប់, ២. ម៉ូតូចំនួន ០១គ្រឿង, ៣. ទូរស័ព្ទចំនួន ០៣គ្រឿង, ៤. លុយខ្មែរចំនួន៩ម៉ឺនរៀល និងដុល្លាចំនួន ៩៩០ដុល្លា រួមជាមួយសំភារៈមួយចំនួន។
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកៀនស្វាយ កំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តតាមនីតិវិធី៕
