adverise with khmeread F926f601 e824 480b ad79 6d8ef78a31ff

ចាប់​បុរស​ម្នាក់​តាម​ដីកា​ពីបទ​លួច​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌមានជ័យ​ បាន​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ពីបទ ប៉ុនប៉ង​លួច​មាន​ស្ថាន​ទម្ងន់​ដោយសារ​ការប្រព្រឹត្ត​អំពើហិង្សា ដោយបាន​ឃាត់​បុរស​ម្នាក់​កាលពី​ថ្ងៃទី​១៧ ​កក្កដា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០​ និង​១៥​នាទី នៅ​ចំណុច​ផ្លូវលំ ក្រុមទី១៤ ភូមិទួល​រកា​១ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម បាន​ចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ យ៉ា​ត  ធារ៉ា ភេទប្រុស អាយុ​១៨ឆ្នាំ មុខរបរ ជាងផ្សារដែក ស្នាក់​នៅផ្ទះ​លេខ១៤៣១ ផ្លូវលំ ក្រុមទី១៤ ភូមិទួល​រកា​១ សង្កាត់ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​

    ការចាប់ខ្លួន​យោងតាម​ដីកា​បង្គាប់​ឱ្យចាប់ខ្លួន​លេខ ៣១៤ ត​.​ព្រ ចុះ​ថ្ងៃទី​១៩-០៦-២០១៤ ចេញ​ដោយ​លោក ជួន សុរា​សី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីបទ ប៉ុនប៉ង​លួច​មាន​ស្ថាន​ទម្ងន់ទោស​ ដោយសារ​ការ​ប្រព្រឹត្ត​អំពើហិង្សា ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​លេខ​០៧ ផ្លូវ​លេខ​០៤ ភូមិ ទួល​រកា​១ សង្កាត់ ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៤។​

    បច្ចុប្បន្ន​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុ​លា​ការចាត់កា​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់