adverise with khmeread 13689536 1014444355337146 21053985 n

វាយ​ជនរងគ្រោះ​នឹង​ត្បូងចប​បណ្ដាលឱ្យ​របួស​វ៉ៃខ្នោះ​បញ្ជូន​ទៅ​តុលាការ​

    ​ត្បូងឃ្មុំ ៖ ប៉ូលិស​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ត្បូងឃ្មុំ​បាន​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​អធិការ​ក្រុង​សួង បា​នប​ញ្ចូ​ន​ជនសង្ស័យ​ម្នាក់​ទៅ​តុលាការ​នា​ថ្ងៃទី​១៨ កក្កដា ឆ្នាំ​២០១៦ បន្ទាប់ពី​ឃាត់​ខ្លន​កាលពី​ថ្ងៃទី​១៥ កក្កដា​ពីបទ​ប្រើ​ហិង្សា​វាយ​នឹង​ត្បូងចប​របួស។​

​    ​ប៉ូ​លិ​សិ​យាយ​ថា ជនសង្ស័យ​ឈ្មោះ ថោង វណ្ណៈ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​ជើងវត្ត សង្កាត់​វា​ហារ​លួង ក្រុង​សួង ក្នុង​បទល្មើស​ជាក់ស្តែង ករណី​ហិង្សា​ដោយ​ចេតនា​វាយ​ដោយ​ដៃ​នឹង​ត្បូងចប​កើតហេតុ​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៩ និង​៣០​នាទី​។​

​    ​ប៉ូលិស​បន្តថា ជនសង្ស័យ​ដែលមាន​ឈ្មោះ​ខាងលើ​បាន​វាយ​ជនរងគ្រោះ​ទី​១-​ឈ្មោះ ប៉ុន ឌី​ណេ​ប ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​, ទី​២-​ឈ្មោះ ថោង សំអាត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​ឃុំ​កើតហេតុ (​ជនរងគ្រោះ​ទាំងពីរ​រងរបួស​ស្រាល​)​។ 

​    ​ដោយឡែក​ជនសង្ស័យ និង​វត្ថុតាង​ព្រមទាំង​សំណុំរឿង​ត្រូវបាន​បញ្ចូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕

adverise with khmeread

មតិយោបល់