adverise with khmeread Your bracelet lines

ចំនួន​ខ្សែ​និស្ស័យ​នៅលើ "​កដៃ​" របស់​អ្នក​អាច​ប្រាប់​រឿងរ៉ាវ​ជាច្រើន​

ស្នាម​ខ្សែ​និស្ស័យ​នៅលើ "​កដៃ​" អាច​ប្រាប់​រឿងរ៉ាវ​ជាច្រើន រាប់​ចាប់ពី​សុខភាព​រហូតដល់​ទ្រព្យសម្បតិ្ត​និង​យសស័ក្តិ​។ ចំនួន​ខ្សែ​ឆ្នូតៗ​នៅលើ "​កដៃ​" ក៏​បង្ហាញ​អំពី​រយៈពេល​នៃ​អាយុជីវិត​របស់​អ្នក​ផងដែរ​។ ខ្សែ​និស្ស័យ​នេះ​កាន់តែច្រើន អ្នកនឹង​កាន់តែ​មាន​អាយុ​វែង​។ ខ្សែ​ទីមួយ​ដែលមាន​ស្នាម​ដិត​ច្បាស់ និង​មិន​ដាច់ពីគ្នា​តំណាង​ឲ្យ​រឿងរ៉ាវ​នៅ​អាយុ​ពី ២៣ ដល់ ២៨ ឆ្នាំ ហើយ​ខ្សែ​ទី​ពីរ​តំណាង​ឲ្យ​រឿងរ៉ាវ​នៅ​អាយុ​ពី ៤៦ ដល់ ៥៦ ឆ្នាំ​។ ខ្សែ​ទី​បី​តំណាង​ឲ្យ​រឿងរ៉ាវ​នៅ​អាយុ​ពី ៦៩ ដល់​៨៤ ឆ្នាំ និង​ខ្សែ​ទី​បួន​តំណាង​ឲ្យ​រឿងរ៉ាវ​នៅ​អាយុ​ពី ១០០ ឆ្នាំ​ឡើង​។

* ខ្សែ​និស្ស័យ​នេះ​ជាទូទៅ​មាន​ត្រឹម​ពីរ ឬ​បី​ប៉ុណ្ណោះ ហើយ​មនុស្ស​តិចតួច​ណាស់​ដែលមាន​ខ្សែ​នេះ​រហូតដល់​ទៅ​បួន​ឆ្នូត​។

- ខ្សែ​ទីមួយ​ គឺជា​ខ្សែ​សំខាន់​ជាងគេ​បំផុត​។ ប្រសិនបើ​វា​ដិត​ហើយ​ជ្រៅ​បង្ហាញថា​មនុស្ស​មាន​សុខ​ភាពល្អ និង​កាយសម្បទា​មាំមួន​។ ប្រសិនបើ​វា​ដាច់ៗ និង​មិនសូវ​ច្បាស់​បង្ហាញថា​មនុស្ស​នោះ​មានចិត្ត​ស្រាល និង​ខ្ជីខ្ជា​។ ខ្សែ​និស្ស័យ​ទីមួយ​ក៏​អាច​តំណាង​ឲ្យ​បញ្ហា​សុខភាព​ផងដែរ​។ ចំពោះ​ស្ត្រី ប្រសិនបើ​ខ្សែ​នេះ​កោង​ឡើងលើ​រហូតដល់​គល់​បាត​ដៃ ឬ​ប្រសិនបើ​វា​ដាច់ៗ​ពីគ្នា វា​អាច​បង្ហាញ​ពី​បញ្ហា​រោគ​ស្ត្រី ដូចជា​ពិបាក​សម្រាលកូន ឬ​ពិបាក​មានកូន និង​គ្មាន​រដូវ​ជាដើម​។ ចំពោះ​បុរស វា​អាច​ចង្អុលបង្ហាញ​ពី​បញ្ហា​ក្រពេញ​ប្រូ​ស្តា​ត តម្រងនោម ឬ​បញ្ហា​បន្ត​ពូជ​ជាដើម​។

- ខ្សែ​និស្ស័យ​ទី​ពីរ ​ជាធម្មតា​ចង្អុលបង្ហាញ​អំពី​ទ្រព្យធន វិបុលភាព និង​សុភមង្គល​របស់​បុគ្គល​នីមួយៗ នៅពេលដែល​ខ្សែ​នេះ​លេច​ចេញមក​ត្រង់ ដោយ​គ្មាន​ជាប់ជំពាក់​ជាមួយ​ខ្សែ​ផ្សេងទៀត​។

- ខ្សែ​និស្ស័យ​ទី​បី​ បង្ហាញ​អំពី​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​ក្នុង​ជីវិត​របស់​បុគ្គល​នីមួយៗ​។ ប្រសិនបើ​ខ្សែ​នោះ​ត្រង់ភ្លឹង ហើយ​គ្មាន​ចន្លោះ​ប្រ​យោង​នៅក្នុង​ឬ​ខ្សែ​ផ្សេង​ឆ្លងកាត់​ទេនោះ ក៏​បង្ហាញ​ដែរ​ថា​បុគ្គល​ម្នាក់​នោះ​ជា​មនុស្ស​មាន​ឥទ្ធិពល​ខ្លាំងណាស់​។

- ខ្សែ​និស្ស័យ​ទី​បួន​ ក៏​មានន័យ​ស្មើនឹង​ខ្សែ​ទី​បី​ដែរ ប៉ុន្តែ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ខ្សែ​ទី​បី​៕

adverise with khmeread

មតិយោបល់