adverise with khmeread 0

រដ្ឋមន្ត្រី​ទេសចរណ៍​ថ្មី​របស់​ថៃ​សន្យា​លុប​ពាក្យ "​ទេសចរណ៍​ផ្លូវភេទ​" ចេញពី​មាត់​អ្នកទេសចរ​ឱ្យ​ទាល់តែ​បាន​

    ​យោងតាម​វេ​ប​សាយ Telegraph របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​កក្កដា​បានឱ្យដឹងថា ប្រទេស​ថៃ​បាន​សន្យា​លុបបំបាត់​ឧស្សាហកម្ម​ផ្លូវភេទ​ដ៏​ល្បី​របស់ខ្លួន ខណៈដែល​ប្រទេស​នេះ​មានបំណង​ស្តារ​ឈ្មោះ​ខ្លួនឯង​ឡើងវិញ​ក្នុងនាម​ជា​គោលដៅ​ទេសចរណ៍​ដែល​លើកតម្កើង​កេរ្តិ៍ឈ្មោះ​ស្ត្រី​វិញ​។ 

​    ​លោកស្រី Kobkarn Wattanavrangkul រដ្ឋមន្ត្រី​ទេសចរណ៍​ស្រី​ទីមួយ​របស់​ប្រទេស​នេះ​បានធ្វើ​ការសន្យា​ដូច្នេះ បន្ទាប់ពី​ប៉ូលិស​បាន​បើក​ការបង្ក្រាប​ផ្ទះបន​ជាច្រើន​កាលពី​ខែ​មុន ចំពេល​ដែលមាន​ការព្រួយបារម្ភ​ជុំវិញ​ការជួញដូរ​មនុស្ស និង​នារី​រកស៊ី​ផ្លូវភេទ​មិនទាន់​គ្រប់​អាយុ​។​

​    ​លោកស្រី Kobkarn និយាយថា "​យើង​ចង់ឱ្យ​ប្រទេស​ថៃ​ក្លាយជា​ប្រទេស​ទេសចរណ៍​គុណភាព​។ យើង​ចង់ឱ្យ​បាត់ឈ្មោះ​ទេសចរណ៍​ផ្លូវភេទ​។ អ្នកទេសចរ​មិនមែន​មក​ថៃ​ដើម្បី​រឿង​អ៊ីចឹង​ទេ​។ ពួកគេ​មក​ទីនេះ​ដើម្បី​វប្បធម៌​ដ៏​ផូរផង់​របស់​យើង​"​។ 

​    ​អំពើ​ពេស្យា​កម្ម​គឺជា​រឿង​ខុសច្បាប់​ក្នុងប្រទេស​ថៃ​តាំងពី​ឆ្នាំ ១៩៦០ ប៉ុន្តែ​ឧ​ស្សហកម្ម​ទេសចរណ៍​បាន​ជួល​អ្នករកស៊ី​ផ្លូវភេទ​ជាង ១២០.០០០ នាក់ ជាមួយ​អាជ្ញាធរ​ត្រូវគេ​ស្តីបន្ទោស​ថា​បិទ​ភ្នែក​ធ្វើជា​មិនឃើញ​៕

adverise with khmeread
ប្រភព៖ telegraph

មតិយោបល់