លែងបារម្ភរឿងសត្វមូសខាំ និងសត្វល្អិតចង្រៃរំខានដល់ដំណេករបស់អ្នកទៀតហើយ។
ស្ត្រីម្នាក់នេះយល់ពីសត្វល្អិតទាំងនេះ និងបង្កើតរបស់ទាំងនេះដើម្បីកម្ចាត់មូសចង្រៃ។
អ្វីដែលអ្នកត្រូវមានគឺ៖
- ដបទឹកសុទ្ធចំណុះ ២ លីត្រ
- ស្ករត្នោត ១ ពែង
- មេដំបែ ១ ស្លាព្រាបាយ
- ទឹកក្ដៅ ១ កែវ
- កន្ត្រៃ
- ក្រដាសកាសែត និងស្កុត
យកកន្ត្រៃកាត់ដបទឹកជាពីរ កាត់ផ្នែកខាងលើរាងខ្លីជាងគេ។ បន្ទាប់មកចាក់ទឹកក្ដៅចូលក្នុងដបនោះ រួចបង់ស្ករតោ្នត និងមេដំបែចូល។ រួចយកក្បាលដបទឹកបែរចូលទៅក្នុង ហើយយកស្កុតបិទកុំឱ្យមានប្រហោងគែម បន្ទាប់មកទៀតយកកាសែតរុំជុំវិញឱ្យងងឹត។
នៅពេលដែលយើងដាក់មេដំបែចូលទៅវានឹងបញ្ចេញកាបូនឌីអុកស៊ីតដូចជាស្បែកមនុស្សដើម្បីទាក់ទាញមូស ចំណែកឯស្ករត្នោតទាក់ទាញសត្វល្អិតផ្សេង។ មូលហេតុដែលរុំកាសែតជុំវិញដបគឺដោយសារសត្វល្អិតទាំងនោះរួមទាំងមូសចូលចិត្តងងឹត។ បន្ទាប់ពីធ្វើរួចសូមដាក់នៅកន្លែងណា ដែលគិតថាល្អសម្រាប់ដើម្បីទាក់ទាញមូសកុំឱ្យខាំ។ បន្ទាប់មកមូសនឹងងាប់ដោយសារអន្ទាក់ដ៏អស្ចារ្យនេះ៕
