adverise with khmeread 1

ចិន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​មហា​ប្រល័យ​ទៅ​ប្រជុំ​កោះ​មួយ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ឆ្លើយតប​នឹង​វត្តមាន B-52 របស់​អាមេរិក​

    ​យោងតាម​វេ​ប​សាយ Daily Telegraph ចេញផ្សាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​១៨​កក្កដា​បានឱ្យដឹងថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ផ្ញើ​សារ​មួយ​នៅលើ​មេឃ​លើ​សមុទ្រ​ចិន​ខាងត្បូង​ទៅ​សហរដ្ឋអាមេរិក គឺមាន​ន័យ​យ៉ាង​ដូច្នេះ​ថា "​អ្វីដែល​អ្នក​អាច​ធ្វើបាន យើង​ក៏​អាចធ្វើ​បានដែរ​"​។ ចិន​ទើបតែ​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​លើ​ប្រជុំ​កោះ Scarborough Shoal​។​

​    ​សហរដ្ឋអាមេរិក​បាន​ធ្វើការ​ហោះហើរ​យន្ត​ហោះទ​ម្លា​ក់​គ្រាប់បែក B-52 ជាច្រើនលើក​ច្រើនសា​ដើម្បី "​សេរីភាព​នៃ​ការធ្វើ​នាវាចរណ៍​" លើផ្លូវ​ទឹក​ជម្លោះ​ក្នុង​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ រួមជាមួយ​ការហោះហើរ​យន្តហោះ​ស៊ើបការណ៍ និង​យន្តហោះ​ល្បាត​ជាច្រើន​ទៀត​។ 

​    ​ហើយ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ប៉េកាំង​បានធ្វើ​ការឆ្លើយតប​វិញ​ដូចគ្នា​ទៅនឹង​ទង្វើ​របស់​អាមេរិក​។ 

​    ​កម្លាំង​ជើង​អាកាស​របស់​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន (PLAAF) កាលពី​ចុង​សប្តាហ៍​បាន​បញ្ចេញ​រូបថត​នៃ​យន្តហោះ​ទម្លាក់​គ្រាប់បែកនុយក្លេអ៊ែរ​ប្រភេទ H-6K បើក​រយៈ​ចម្ងាយ​ឆ្ងាយ ដែល​ហោះ​រំលង​ប្រជុំ​កោះ Scarborough Shoal នៅលើ​បណ្តាញ​សង្គម​ចិន Weibo​។ យន្តហោះ​ទម្លាក់​គ្រាប់បែក ដែល​យក​ម៉ូត​តាម​យន្តហោះ​រុស្ស៊ី​ជំនាន់​ទសវត្សរ៍ ១៩៥០ នេះ​មាន​សមត្ថភាព​ដឹក​គ្រាប់បែកនុយក្លេអ៊ែរ​ទូទាំង​ទ្វីបអាស៊ី​។ 

​    ​ប្រជុំ​កោះ Scarborough Shoal ក៏​ត្រូវបាន​ហ្វីលីពីន​អះអាង​សិទ្ធិ​កាន់កាប់​ដូចគ្នា​ដែរ ប៉ុន្តែ​ចិន​អះអាងថា ប្រជុំ​កោះដាច់​ស្រយាល​នេះ​គឺ​ស្ថិតក្នុង​ទឹកដី​ក្នុង "​ខ្សែបន្ទាត់ ៩ ត្រេ​" របស់ខ្លួន​ក្រោម​ឈ្មោះថា Panatag Shoal៕

​ប្រភព​៖ dailytelegraph

adverise with khmeread

មតិយោបល់