adverise with khmeread 1

ល្បិច​សាមញ្ញ​ទាំង ៣ នេះ​គឺ​សម្រាប់​កម្ចាត់​ថ្នាំ​សម្លាប់សត្វ​ល្អិត​ចេញពី​បន្លែ​ផ្លែឈើ​

    ​បន្លែ​ផ្លែឈើ​ដែល​ទិញ​ពី​ផ្សារ​ភាគច្រើន​សុទ្ធតែ​ផ្ទុក​ទៅដោយ​ថ្នាំ​បាញ់សម្លាប់​សត្វល្អិត​ទាំងអស់​។ បន្លែ​ផ្លែឈើ​ដែល​សម្បូរ​ថ្នាំ​សម្លាប់សត្វ​ល្អិត​ជាងគេ​រួមមាន​ដូចជា ប៉ោម ស្ពៃ​ប្រូ​ខូ​លី ខិ​ន​ឆាយ​ធំ បន្លែ​ស្លឹក​បៃតង ប៉េងប៉ោះ ទំពាំងបាយជូរ ម្ទេស សារី និង​ផ្លែឈើ​ពេញនិយម​មួយចំនួនទៀត​។ មនុស្ស​មិនបាន​ចាប់អារម្មណ៍​ថា​មាន​ថ្នាំពុល​លើ​បន្លែ​ផ្លែឈើ​នេះ​ទេ ហើយ​ក្រោយពេល​ទទួលទាន​ទាំង​មិនបាន​សម្អាត​ត្រឹមត្រូវ ក៏​បណ្តាលឱ្យមាន​បញ្ហា​សុខភាព​ជាច្រើន​។ ខាងក្រោម​នេះ​ជា​វិធី​សាមញ្ញ​ដើម្បី​សម្អាត​ថ្នាំ​បាញ់សម្លាប់​សត្វល្អិត​ទាំងនេះ​។ 

​    ​១. លាង​ស្អាត​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ​
​    ​ទឹក​ត្រជាក់​ពេក និង​ក្តៅ​ពេក​មិន​អាចជួយ​កម្ចាត់​ថ្នាំ​សម្លាប់​សត្វល្អិត​បានទេ អ្នក​ត្រូវ​លាង​បន្លែ​ផ្លែឈើ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ ឱ្យបាន​មួយសន្ទុះ សឹម​ត្រង​វា​ចេញ ហើយ​លាង​ជាមួយ​ទឹកសាប​មួយតង់​ទៀត​។​

​    ​២. លាង​ជាមួយ​ទឹកអំបិល​
​    ​ដាក់​អំបិល​មួយ​ស្លាបព្រា​កាហ្វេ ក្នុង​ទឹក​មួយ​ចានដែក​ល្មម រួច​ត្រាំ​បន្លែ​ផ្លែឈើ ៤ ទៅ ១០ នាទី សឹម​ត្រង​មក​លាង​ទឹក​សម្អាត​មួយតង់​ថែមទៀត​។ 

​    ​៣. លាង​ជាមួយ​ទឹកខ្មេះ​ហូប​ធម្មតា​
​    ​ថ្នាំ​សម្លាប់​សត្វល្អិត​ភាគច្រើន​ផ្ទុក​ជាតិគីមី​ដូចជា Organophosphate, Carbamate, Organochlorine, Sulfonylurea, Pyreathoid ។​ល​។ ដែល​បង្ក​គ្រោះថ្នាក់​ដល់​រាងកាយ​។ ដាក់​ទឹកខ្មេះ​មួយ​ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​មួយ​ចានដែក​ល្មម រួច​ត្រាំ​បន្លែ​ផ្លែឈើ​ក្នុងនោះ​រយៈពេល ៤ ទៅ ១០ នាទី​សឹម​ស្រង់​មក​លាង​ទឹក​សម្អាត​មួយតង់​ទៀត​ជាការ​ស្រេច​៕

adverise with khmeread
ប្រភព៖ healthyliving

អ្នកនឹងចូលចិត្ត

មតិយោបល់