adverise with khmeread 1

ក្រូច​ភ្លា​លាយ​ប្រេង​អូ​លីវ​អាចធ្វើ​រឿង​ដ៏​អស្ចារ្យ​ចំពោះ​រាងកាយ​

    ​ថ្នាំ​បែប​ធម្មជាតិ​មិន​ត្រឹម​ផ្តល់​អត្ថប្រយោជន៍​ច្រើន​ដល់​យើង​ទេ តែ​ថែមទាំង​មិនមាន​ផលប៉ះពាល់ ហើយ​ងាយ​រក​នៅផ្ទះ​ទៀត​។​

​    ​អត្ថប្រយោជន៍​ទទួលទាន​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​និង​ក្រូច​ភ្លា​១​ផ្លែ​រៀងរាល់​ព្រឹក​មានដូចជា​៖

​    ​១. ប្រសិទ្ធភាព​ការពារ​សរសៃឈាម​បេះដូង​
​    ​ប្រេង​អូ​លីវ​គឺ​សម្បូរ​ទៅដោយ​អាស៊ីត​ខ្លាញ់ ដែល​ជួយ​គ្រប់គ្រង​និង​ជំរុញ​ចលនា​ឈាម​រត់ និង​លុបបំបាត់​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​មិនល្អ​ចេញពី​លំហូរ​ក្នុង​សរសៃឈាម​។​

​    ​២. ប្រយុទ្ធ​ប្រឆាំងនឹង​ការ​ទល់លាមក​
​    ​ការរួមបញ្ចូល​គ្នា​រវាង​ប្រ​អូ​លីវ​និង​ក្រូច​ភ្លា​ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ និង​បើក​មុខងារ​ប្លោកនោម​និង​ថង់​ប្រមាត់​ឱ្យ​ដំណើរការ​បានល្អ​។​

​    ​៣. បំបាត់​ឈឺសន្លាក់​
​    ​តាម​លក្ខណៈ​ស​ម្ប​តិ្ត​បង្ការ​ការ​រលាក​របស់​វា ផឹកទឹក​ទាំងពីរ​រាល់​ព្រឹក​គឺអាច​ប្រយុទ្ធប្រឆាំង​ការឈឺ​សន្លាក់​បាន​។​

​    ​៤. រក្សា​តុល្យភាព​ថ្លើម និង ថង់​ប្រមាត់​
​    ​នៅពេលដែល​អ្នកមាន​អារម្មណ៍​ហើម ណែន​ទ្រូង និង​ហត់ គឺ​ដោយសារ​រាងកាយ​របស់​អ្នកមាន​ជាតិពុល​។ អ្នក​គួរតែ​ជួយ​ដល់​ថ្លើម​របស់​អ្នក​ដើម្បី​បញ្ចេញ​ជាតិពុល​ទាំងនេះ ដោយ​ការ​ទទួលទាន​ប្រេង​អូ​លីវ​ជាមួយនឹង​ក្រូច​ភ្លា​រៀងរាល់​ព្រឹក​៕

adverise with khmeread
ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់