adverise with khmeread 33b463dd 1760 46c8 b6bf a053e4ae3394

រថយន្ត​ហាយ​ឡែ​ន​ឌ័​របើក​ឆ្លងផ្លូវ​ទៅបុក​ម៉ូតូ​ហុងដា​របួសធ្ងន់​៣​នាក់

    ភ្នំពេញ ៖ បុរស​៣​នាក់​បាន​រងរបួស​បាក់ដៃ​បាក់ជើង ដោយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ហា​ឡែ​ន​ឌ័​របុក​ម៉ូតូ​ហុងដា​ទាំង​កម្រោល ហើយ​រថយន្ត​បើក​រត់​បាត់​បន្សល់ទុក​ជនរងគ្រោះ​ដេករ​ណូ​ក​រណែល​ពេញ​ផ្លូវ​។​

    ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង១១ និង៣០យប់​ថ្ងៃទី១៨ កក្កដា ឆ្នាំ២០១៦ តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី មុខ​ព្រលានយន្តហោះ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ។​ចំណែក​ជនរងគ្រោះ​ទាំង​៣​នាក់​នៅ​មិនទាន់​គេ​ស្គាល់​អត្តសញ្ញាណ​នៅ​ឡើ​​យ​ទេ​។​

    ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​បុរសរងគ្រោះ​៣​នាក់​ជិះ​ម៉ូតូឌុប​គ្នា​មួយគ្រឿង​ម៉ាក ហុងដា​សេ​១២៥​ ពណ៌ខ្មៅ ​ស៊េរី ២០០៨ ​ភ្នំពេញ​1X-7402 ជិះ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។​

    លុះ​មកដល់​ចំណុចកើតហេតុ ក៏មាន​រថយន្ត​ហាយ​ឡែ​ឌ័​រ​ ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ 9226 (​មិន​ចាំ​អក្សរ )​បើក​តាមផ្លូវ​បេតុង​វត្ត​តាំង​កសាង ទិសដៅ​ពី​ជើង​ទៅ​ត្បូង ចេញ​ឡើងមក​ផ្លូវ​សហព័ន្ធរុស្ស៊ី​យ៉ាង​លឿន មិន​បង្អង់​ល្បឿន ទៅបុក​ម៉ូតូ​របស់ជនរងគ្រោះ​ទាំង​កំរោល បណ្តាលឱ្យ​អ្នក​ឌុប​ខ្ទាត​ចេញពី​ម៉ូតូ​ជាង​២០​ម៉ែត្រ បែកក្បាល បាក់ជើង​ស្តាំ​។​

    ចំណែក​អ្នកជិះ​កណ្តាល​បាក់ជើង​ស្តាំ​តាំងពី​ច​ង្កិះ​ដល់​ចុងជើង និង​បាក់ដៃ​ស្តាំ​បែក​ឆ្អឹង​ខ្ទេច​ជាប់​តែ​ស្បែក រីឯ​អ្នកជិះ​ក្រោយ​រងរបួស​បែក​ចង្ការ បែកក្បាល ដេករ​ណូ​ក​រណែល ពេញ​ថ្នល់ ភ្លាមៗ​រថយន្ត​បង្ក​បាន​បន្ថែម​ល្បឿន​រត់​បាត់។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​រថយន្ត​ក្លីនិក​ឯកជន​មក​ដឹក​ទៅ​សង្គ្រោះបន្ទាន់ ដោយឡែក​បុរស​ដែល​ធ្ងន់ធ្ងរ​ជាងគេ បញ្ចូនទៅ​មន្ទីរពេទ្យ​កាលម៉ែត។ ចំណែក​ម៉ូតូ​សមត្ថកិច្ច​យកទៅ​រក្សា ទុក​នៅ​ផ្នែក​ចរាចរណ៍​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​រងចាំ​សាច់ញាតិ​ជនរងគ្រោះ​មក​ទទួលយក​ទៅវិញ៕​

adverise with khmeread

មតិយោបល់