adverise with khmeread D20bb0b3 8584 4eeb ba73 fc22b3ea9a7e

ជនសង្ស័យ​មួយក្រុម​ធាក់​ផ្តួល​ប្លន់​យក​ម៉ូតូ​ Zoomer X ពី​នារី​ម្នាក់​បានសម្រេច​

    ភ្នំពេញ ៖ ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង បាន​ជិះ​ម​កៀរ​និង​ធាក់​ផ្តួល​នារី​ម្នាក់​ប្លន់​យក​ម៉ូតូ​ម៉ាក​ Zoomer X បានសម្រេច​កាលពី​វេលា​ម៉ោង​៩ ​និង​២០​នាទី​យប់​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ តាម​បណ្តោយ​ផ្លូវ​លេខ​២៤៧ ស្ថិតក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​

    ប្រភពព័ត៌មាន​ពី​កន្លែងកើត​ហេតុ​បានឱ្យដឹងថា នៅមុន​ពេល​កើ​ត​ហេតុ​គេ​បានឃើ​ញ​នារី​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ Zoomer X មួយគ្រឿង​មិន​ចាំ​ស្លាក​លេខ ជិះ​តែម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​លេខ​២៤៧។ ពេលមកដល់​ចំណុច​កើ​ត​ហេតុ​ស្រាប់​តែមាន​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​មក​កៀរ​និង​ធាក់​ផ្តួល ហើយ​បានបង្ហាញ​កាំ​ភ្លើ​ង​ខ្លី​នៅ​នឹង​ចង្កេះ​ឱ្យគេ​ឯង​ឃើ​ញ ដោយ​មិនឱ្យ​នរណាម្នាក់​ចូល​ជួយ រួច​លើ​ក​ម៉ូតូ​ជិះ​ចេញទៅ​បាត់អស់​។​

    ក្រោយមក​នារី​រងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​បឹង​សាឡាង ដើ​ម្បី​ឱ្យ​សមត្ថកិច្ច​កំណត់​មុខសញ្ញា​តាម​ចាប់​ជនសង្ស័យ​។ យ៉ាងណាក៏ដោយ​ប៉ូលិស​មិនបាន​បញ្ជាក់​ពី​ឈ្មោះ​ជនរងគ្រោះ​នៅឡើយ៕​

adverise with khmeread

មតិយោបល់