adverise with khmeread Gamer

ឃាត់កូនសិស្សវក់លេងល្បែងហ្គេមក្បែរសាលា៥នាក់អប់រំ

      មណ្ឌលគិរី ៖ កូនសិស្ស​សាលា​៥​នាក់​ត្រូវបាន​ប៉ូលិស​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ខេត្ត មណ្ឌលគិរី​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​៣០​ធ្នូ​ឆ្នាំ​២០១៥ ខណ​:​ពេល​ពួកគេ​កំពុង​វក់​លេងល្បែង​ហ្គេម​ក្បែរ​សាលា​ភ្លេច​ការសិក្សា ហើយ​ធ្វើ​ការអប់រំ​រួច​ប្រគល់​ឲ្យ​អាណាព្យាបាល​អប់រំ​បន្ត ។​
   ប៉ូលិស​និយាយថា  ប៉ូលិស​បាន​បង្ក្រាប​ល្បែង​ហ្គេម​១​ករណី​នៅផ្ទះ​ឈ្មោះ​សួ​ ដាវី ភេទ​ប្រុស​អាយុ ៤៥​ឆ្នាំ​ស្ថិតនៅ​ក្នុងភូមិ​អូរ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ ឃាត់​កូនសិស្ស​កំពុង​លេង​ហ្គេម​បាន​ចំនួន​៥​នាក់​គឺ​១-​ឈ្មោះ កែវ ចំរើន ភេទ​ប្រុស អាយុ ១៩​ឆ្នាំ​សិស្ស​២- ឈឹម រដ្ឋា​ភេទ ប្រុស​អាយុ ១៥ ឆ្នាំ សិស្ស​៣-​សឹម ម៉ាត់​ភេទ​ប្រុស​អាយុ ១៥​ឆ្នាំ សិស្ស​៤-​ងួន  ផល្លី ភេទ​ប្រុស អាយុ ១៥​ឆ្នាំ សិស្ស​និង​៥-​រិ​ត្ថ សុ​ផានិត​ភេទ ប្រុស​អាយុ ១៥ ឆ្នាំ សិស្ស​ចាប់​យកបាន​កុំព្យូទ័រ​ហ្គេម​ចំនួន​១១ គ្រឿង​និង​សម្ភារៈ​មួយចំនួនទៀត​។​
     ប៉ូលិស​បន្តថា សម្ភារ​:​ហ្គេម​បាន​យកមក​រក្សាទុក​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្ត រីឯ​ក្មេង​លេង​ហ្គេម​យកមក​អប់រំ​រួច​ប្រគល់​ឲ្យ​អាណាព្យាបាល​យកទៅ​អប់រំ​បន្ត​៕​

adverise with khmeread

មតិយោបល់