adverise with khmeread 13734766 260619817652472 1195518837 n

ជាប់គុក​ហើយ​ប្រខាំ​គ្នា​ទៀត​

    កណ្តាល ៖ មាន​ករណី​ហិង្សា​ដោយ​ចេតនា​កើតឡើង​ថ្ងៃទី១៨ ​កក្កដា ​ឆ្នាំ​២០១៦ ​ម៉ោង​០៩ ​និង​១០​នាទី ​នៅ​ចំណុច​កន្លែង​លក់​ឥ​វ៉ាន់​ខាងលិច​ជាប់​អាគារ​A ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ភូមិ​ក្រពើ​ហារ សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ម៉ិច ឡុង ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ ទីលំនៅ​ភូមិ​កូន​ជ្រៃ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល បច្ចុប្បន្ន កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល មុខរបរ (​ទណ្ឌិត​)​ជាប់​ពីបទ​មនុស្សឃាត។​

    ចំណែក​ជនល្មើស​ឈ្មោះ ​យូ សេង​លី ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ទីលំនៅ ភូមិ​សំរោង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្តាល បច្ចុប្បន្ន កំពុង​ជាប់ឃុំ​នៅ ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល មុខរបរ​(​ទណ្ឌិត​)​ពីបទ​អំពើ​លួច។​

    ប៉ូលិស​បន្តថា កាលពី​វេលា​កើតហេតុ​ខាងលើ ពេលដែល​ជនរងគ្រោះ​កំពុងតែ​ឈរ​ទិញ​ឥ​វ៉ាន់​នៅ​កន្លែងកើតហេតុ​ខាងលើពេលនោះ​ស្រាប់តែ​ជនល្មើស​ដែល ខាង​អនុរក្ស​ពន្ធ​នាគារ បញ្ចេញ​ឱ្យមក​ងូតទឹក​នៅក្រៅ​អាគារ​ឃុំខ្លួន បាន​ដើរទៅ​ពី​ក្រោយខ្នង​ជនរងគ្រោះ​ហើយ​បាន​វាយ​ទៅលើ​ជនរងគ្រោះ​មួយ​ដៃ​ចំ​មុខ​និង​ធាក់​មួយ​ជើង បណ្តាល​ឱ្យ​ជនរងគ្រោះ​ដួល​បោក​ក្បាល​ទៅលើ​ជញ្ជាំង​អាគារ​ពក​ក្បាល​ចំហៀង​ខាងឆ្វេង​សន្លប់​បាត់ស្មារតី ហើយ​ត្រូវបាន​អនុរក្ស​ពន្ធនាគារ បញ្ជូនទៅ​ព្យាបាល​នៅឯ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត​។ រីឯ​ជនល្មើស​ត្រូវបាន​ឃាត់ខ្លួន បញ្ចូល​ទៅក្នុង​អាគារ​ឃុំខ្លួន​វិញ ដើម្បី​កសាង​សំណុំរឿង​ផ្តន្ទាទោស បន្ថែម​តាម​នីតិវិធី៕​

adverise with khmeread

មតិយោបល់