1 %281%29

រអិល​រថយន្ត​ធ្លាក់​ក្នុង​ទន្លេ​ស្លាប់​បុរស​ពិការ​ម្នាក់​

    កណ្តាល ៖ បុរស​ជា​ជនពិការ​ជើង​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ក្នុងករណី​រថយន្ត​បើក​ធ្លាក់​ទូកដរ ខណ​:​ពេលដែល​អ្នក បើករថយន្ត​ចុះ​កំពង់ គួបផ្សំ​មេឃ​ភ្លៀង បណ្តាលឱ្យ រថយន្ត​រអិល​កង់​ធ្វើ​ឱ្យអ្នកបើករថយន្ត​មិន​ជាន់​ហ្វ្រាំង​ឈប់​បែរជា​ជាន់​ហ្គែ​រ​បន្ថែម​ធ្លាក់​រថយន្ត​ពីលើ​ទូកដរ​ចូលទៅក្នុង​ទន្លេ​។​

    គ្រោះថ្នាក់ រថយន្ត​បើក​ធ្លាក់​ពីលើ​ទូកដរ​កើតឡើង​នៅ​ថ្ងៃទី​១៨​ ​កក្កដា​ ​ឆ្នាំ​២០១៦ វេលា​ម៉ោង​២​រសៀល​នៅ​ចំណុច​ច្រាំង​ទន្លេបាសាក់ កំពង់ចម្លង​ព្រែ​កតា​ប្រាក់​-​ចុង​កោះ (​ត្រើយ​ខាងកើត​) ក្នុងភូមិ​ព្រែ​កតា​ប្រាក់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល។

    ប៉ូលិស​និយាយថា ជនរងគ្រោះ មាន​០២​នាក់​១- ឈ្មោះ សួ​ខ ធុន​វីរៈ ភេទ​ប្រុស អាយុ២០​ឆ្នាំ ជា​មនុស្ស​ពិការ​ដៃជើង និង​មាន​ជម្ងឺ​ប្រចាំកាយ​ធ្ងន់ធ្ងរ (​ស្លាប់​ក្រោយពេល​បាន​ជួយ​ស្រង់​ពី​ទឹកបាន​ប្រហែល​៣០​នាទី​) ​និង​២- ឈ្មោះ សួន សីលា ភេទ​ស្រី អាយុ​២៧​ឆ្នាំ ត្រូវជា​បងស្រី​បង្កើត របស់​អ្នកស្លាប់​។​ អ្នក​ទាំងពីរ​មាន​ទីលំនៅ​ផ្ទះ​៥៩ សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើឈ្មោះ សួន សីលា បាន​បើកបរ​រថយន្ត​ម៉ាក ​Tacoma ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1M-6152 ដោយនៅ​​ក្នុង​រថយន្ត មាន​ចំនួន០៦​នាក់​។​

    លុះ​មកដល់​ចំណុច​កំពង់ចម្លង អ្នករួមដំណើរ​ចំនួន​០៤​នាក់ បាន​ចុះ​ដើរ ចំណែក​អ្នកបើកបរ និង​ជនរងគ្រោះ​ដែល​ពិការ បាន​នៅក្នុង​រថយន្ត។ ពេល​រថយន្ត​ចុះទូក​ដរ ដោយមាន​ភ្លៀង​រអិល​ផង អ្នកបើកបរ​ទូកដរ​បាន​យក​កំណល់​ដាក់​កាត់​ខាងមុខ ដោយមាន​ថ្ពក់​ច្រ​វ៉ា​ក់​ភ្ជាប់​ទៅនឹង​ក្តារ​ទូក​ផង។​

    ប៉ុន្តែ​ពេល​អ្នកបើកបរ​រថយន្ត​ចុះទៅ​មិនបាន​ប្រុងប្រយ័ត្ន គួបផ្សំ​នឹង​ភ្លៀង​រអិល​ផង ក៏​ជ្រុល​បន្ថែម​ហ្គា​រ​រថយន្ត បណ្តាលឱ្យ​បុក​កំណល់ និង​ដាច់​ច្រ​វ៉ា​ក់ ដែល​ថ្ពក់​កំណល់ ធ្លាក់​កំណល់ និង​រថយន្ត ទៅក្នុង​ទឹកតែ​ម្តង។​

    ពេលនោះ​អ្នកបើកបរ​បានចេញ​រួច​មក​មុន ចំណែក​ជនរងគ្រោះ​ជា​ជន​ពិ​ការ ត្រូវបាន​អ្នកបើកបរ​ទូកដរ និង​បងប្អូន​ជួយសង្គ្រោះ​មក​តាម​ក្រោយ ប៉ុន្តែ​ដោយ​គាត់​មាន​ជម្ងឺ​ធ្ងន់ធ្ងរ​ប្រចាំកាយ​ផង ក៏បាន​ដាច់ខ្យល់​ស្លាប់ ក្រោយពេល​កើតហេតុ៣០​នាទី។​

    រថយន្ត​ត្រូវបាន​សមត្ថកិច្ច​ និង​ប្រជាពលរដ្ឋ​ជួយ​ស្រង់​ចេញពី​ទឹកបាន​ហើយ និង​សព បាន​ប្រគល់ជូន​ក្រុមគ្រួសារ សាច់ញាតិ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

មតិយោបល់