adverise with khmeread 20a1121d 589e 4acf ac59 c982af6d047b

លោកយាយ​អាយុ​៧០​ឆ្នាំ​ចងក​សម្លាប់ខ្លួន​

    កណ្តាល ៖ មាន​ករណី​លោកយាយ​អាយុ​៧០​ឆ្នាំ​បានធ្វើ​អត្តឃាត​ចងក​ស្លាប់​កាលពី​ថ្ងៃទី​១៨​ កក្កដា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​ប្រហែល​០៩​ព្រឹក​នៅ​ចំណុច​ក្នុងព្រៃ​ខាងជើង​ភូមិ​ត្រពាំង​អណ្តូង ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ យ៉ាន់ រឿន ភេទ​ស្រី អាយុ​៧០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ រស់នៅ​ភូមិ​ឃុំ​កើតហេតុ (​ស្លាប់​)​។

    ប៉ូលិស​បន្តថា នៅ​មុនពេល​កើតហេតុ ប្រហែល​១​ខែ​មុន ជនរងគ្រោះ​ធ្លាប់​ជួប​គ្រោះថ្នាក់​ដោយ សារ​ដើមឈើ​រលំ​ត្រូវ​ក្បាល​របួសធ្ងន់ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ព្យាបាល និង​កំពុង​បន្ត​ព្យាបាល​មកដល់​សព្វថ្ងៃ។​

    លុះដល់​ថ្ងៃកើតហេតុ​វេលា​ម៉ោង​ប្រហែល​០៨ និង៣០​នាទី​ព្រឹក ជនរងគ្រោះ បាន​ដើរ​បាត់​ចេញពីផ្ទះ ភ្លាមៗ​នោះដែរ​ក្រុមគ្រួសារ​បាននាំគ្នា​ដើរ​រ​ដល់​ម៉ោង​១២ ​និង​៣០​នាទី ស្រាប់តែ​ប្រទះឃើញ​ជនរងគ្រោះ​ចងក​ដោយ​ក្រមា​ទៅ​ហ្នឹង​ដើម​ស្នាយ​ស្លាប់​បាត់ទៅហើយ រួច​ផ្អើលឆោឡោ​នាំគ្នា​ស្រាយ​ទម្លាក់​ចុះក្រោម​។​

    ឆ្លងតាម​ការធ្វើ​កោសល្យវិច័យ របស់​ប៉ូលិស​បច្ចេកទេស​ស្រុក មានការ​ចូលរួម​ពី​​លោក​គ្រួ​ពេទ្យ​ឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ នគរបាល​ប៉ុស្តិ៍ ពិនិត្យឃើញថា​ជនរងគ្រោះ​ពិតជា​បានធ្វើ​អត្តឃាត​ចងក​សម្លាប់ខ្លួន​ពិតប្រាកដ​មែន​។ ​ចំពោះ​សព​ជនរងគ្រោះ​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់