adverise with khmeread Wigan athletic v liverpool pre season friendly

Klopp ប្រាប់​កីឡាករ ៦ រូប​ឱ្យ​ចាកចេញ​បើ​មិន​ដូច្នោះ​រដូវ​កាល​ខាងមុខ​នឹងមិន​បាន​លេង​ទេ​

    ​Jurgen Klopp បាន​ព្រមាន​ទៅដល់ Christian Benteke និង​កីឡាករ​ហង្ស​ក្រហម Liverpool ដែល​នឹង​ត្រៀម​ជម្រុះ​ចោល​ថា បើ​បន្ត​នៅ អ្នកនឹង​មិនបាន​លេង​ទេ​។​

​    ​អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​រូបនេះ​ចង់​រុះរើ​ជម្រើស​ទីមួយ​របស់ខ្លួន​សម្រាប់​យុទ្ធនាការ​ប្រជែង​ពាន​ជាថ្មី បន្ទាប់ពី​ធ្លាប់បាន​ប្រើប្រាស់​កីឡាករ​ចំនួន ៣៩​នាក់​អំឡុង​កាល​ប្រកួត ៦៣​លើក​របស់ Liverpool កាលពី​រដូវ​កាល​មុន​។​

​    ​ហង្ស​ក្រហម​មិនមាន​បាល់ទាត់​អឺរ៉ុប​លេង​នោះឡើយ ហើយ Klopp បាន​ប្រាប់ កីឡាករ​បន្ទាប់បន្សំរ​បស់​គាត់​ថា ពួកគេ​នឹង​មិនសូវ​មានឱកាស​លេង​នោះទេ​។ 

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​ហង្ស​ក្រហម​រូបនេះ​បាន​ណែនាំ​ពួកគេ​ឱ្យ​ចាកចេញ ហើយ​ក្នុងនោះ​រួមមាន  Benteke, Lucas, Adam Bogdan, Tiago Ilori, Mario Balotelli និង Lazar Markovic៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់