adverise with khmeread 0a7f61d0 6f57 4ee6 82a4 80fb848b9b8a

រន្ទះបាញ់​ឥត​មេត្តា​! របួស​ម្នាក់ ងាប់​គោ​២​ក្បាល ​និង​រលំ​ផ្ទះ​៧​ខ្នង​

    កណ្តាល ៖ រន្ទះ​ឥត​មេត្តា​បាន​បាញ់​ចំ​បុរស​ម្នាក់​បណ្តាល​ឱ្យ​របួសធ្ងន់ រីឯ​សត្វ​គោ​ចំនួន​២​ក្បាល​ ក៏បាន​ងាប់​ផងដែរ​ក្នុង​គ្រោះធម្មជាតិ​រន្ទះបាញ់ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ ដ៏​រន្ធត់​មួយ​នេះ និង​របើក​ស​ង្ក័​សី ​និង​ក្បឿង​ចំនួន​៧​ខ្នង​ផ្ទះ​ស្នាក់ការ​។​

    គ្រោះថ្នាក់​ធម្មជាតិ​នេះ​កើតឡើង​នៅ​ថ្ងៃទី​១៨ ​ខែកក្កដា ឆ្នាំ​២០១៦​វេលា​ម៉ោង​៤ ​និង​៣០​នាទី ក្រោយពី​មេឃ​ភ្លៀង មាន​គ្រោះធម្មជាតិ ចំនួន ០៤ ឃុំ ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល។​ ដែល​រន្ទះបាញ់​​មនុស្សឱ្យ​របួសធ្ងន់​ម្នាក់, ​រន្ទះបាញ់​បណ្ដាល​ឲ្យ​សត្វ​គោ​ងាប់​០២​ក្បាល​, ​ខ្យល់​កន្ត្រាក់​របើក​ស​ង្ក័​សី ​និង​ក្បឿង​ចំនួន​៧​ខ្នង​ផ្ទះ​ស្នាក់ការ​។​

    ប៉ូលិស​និយាយថា ១-​ភូមិ​ដំណាក់​អំពិល​ ឃុំដំណាក់​អំពិល​មាន​រន្ទះបាញ់​គោ​ឈ្មោល ងាប់​០១​ក្បាល សម្បុរ ស ដោយមាន​ម្ចាស់​គោ​ឈ្នោះ ស៊ុ​ក សឿន​ ភេទ​អាយុ​៦៥​ឆ្នាំ នៅ​ភូមិដ​ណាក់​អំពិល​ ឃុំដំណាក់​អំពិល ​ស្រុក​អង្គស្នួល ខេត្តកណ្តាល មុខរបរ កសិករ។​

    ២-​ឃុំ ម្កាក់​នៅវេលា​ម៉ោង១៦ និង៣០​នាទី មាន​រន្ទះបាញ់​គោ ងាប់​០១​ក្បាល​នៅ​ចំណុច​វាលស្រែ​ភូមិ​ត្រពាំង​កក់​ ឃុំ​សំរោង​លើ​ ស្រុក​អង្គស្នួល​ម្ចាស់​គោ​ឈ្មោះ កង ជុន ភេទ​ប្រុ​ស​៤៧​ឆ្នាំ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។​

    ៣-​ឃុំ សំរោង​លើ មាន​រន្ទះបាញ់​ត្រូវ​មនុស្ស របួសធ្ងន់ម្នាក់​ឈ្មោះ ​សាក់ ភន​ ភេទប្រុស ​អាយុ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​កក់ ឃុំ​សំរោង​លើ​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល មុខរបរកសិករ (​របួស​ជើង​)​។​

    ៤-​ភូមិ​ត្រពាំង​ស្វាយ​ឃុំ​ក្រាំង​ម្កាក់​វេលា​ម៉ោង​១៥ និង៣០​នាទី មាន​ភ្លៀង​ និង​ខ្យល់​កន្ត្រាក់​ខ្លាំង​បណ្តាល​ឱ្យ​របើក​ដំបូល​ក្បឿង​ស្នាក់ការ​គណៈបក្ស​ឃុំ និង​ផ្ទះ​ចំនួន​០៥ខ្នង។​

    ៥-​ភូមិ​ព្រៃ​ក្រាយ​ឃុំ ព្រៃ​ពួច​វេលា​ម៉ោង​១៥ និង៣០​នាទី​មាន​ភ្លៀង​និង​ខ្យល់​កន្ត្រាក់​ខ្លាំង​បណ្តាល​ឱ្យ​របើក ដំបូលផ្ទះ​០២​ខ្នង​ផ្ទះ​ឈ្មោះ សុខ វណ្ណ​ខេង ភេទ​ប្រុស អាយុ៤៥​ឆ្នាំ នៅ​ភូមិ​ព្រៃ​ក្រាយ មុខរបរ នគរបាល​របើក​ដំបូល​ក្បឿង ០​សន្លឹក។​ ផ្ទះឈ្មោះ ជុំ  មីន ភេទ​ប្រុស ​អាយុ​៦៩​ឆ្នាំ នៅ​ភូមិ​ព្រៃ​ក្រាយ​មុខរបរ កសិករ  របើក​ស័ង្ក​សី ៣០​សន្លឹក​៕

adverise with khmeread

មតិយោបល់