adverise with khmeread C0abe639 d9cf 48dd 82a4 6fa3d62115f5

ប៉ូលិស​ចាប់​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​៤​នាក់​

    ភ្នំពេញ ​៖ ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ចំនួន​៤​នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ សហការ​ជាមួយ​ប៉ូលិស​ប៉ុស្ដិ៍​ចោមចៅ​ចាប់បាន ក្នុងខណៈ​ពេលដែល​ពួកគេ កំពុងស្ថិត​នៅក្នុង​បន្ទប់ ផ្ទះជួល​មួយកន្លែង​ដោយ​ដកហូត​បាន គ្រឿងញៀន​១​កញ្ចប់ រួមជាមួយ​ដាវ​១​ដើម ផងដែរ​។​

    មិនតែប៉ុណ្ណោះ​នៅក្នុងពេល​ចាប់​នោះ មាន​ជន​ម្នាក់​បាន​ព្យាយាមតដៃ​ដើម្បី​រំដោះខ្លួន ប៉ុន្តែ​ត្រូវ​ប៉ូលិសប្រើ​ធម៌​ក្ដៅ​វិញ​ទើប​ចាប់បាន រីឯ​ម្នាក់ទៀត​បាន​សំពះអង្វរ​ប៉ូលិស ដោយ​និយាយថា រូបគេ​ស្ថិតនៅ​ទីនោះ​សុំ​គេ ជ្រក​ភ្លៀង​មិនដែល​ស្គាល់ ម្ចាស់​បន្ទប់​នោះឡើយ​។ ទោះបីជា​បែបណា​ខណៈនោះ ជន​ខាងលើ​ត្រូវបាន ប៉ូលិស​នាំខ្លួន​ទៅធ្វើ​ការសាកសួរ នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ទាំងអស់​។​

    ការចុះ​បង្ក្រាប​ក្រុម​គ្រឿងញៀន​នោះ បាន​ធ្វើឡើង​ក្នុងខណៈពេល​មេឃ​កំពុង​ធ្លាក់ភ្លៀង​ខ្លាំង កាលពី​វេលា ម៉ោង​២ ​និង​៥០​នាទី រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​បន្ទប់​ផ្ទះជួល​មួយកន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំបូល ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

    យ៉ាងណាក៏ដោយ​ប៉ូលិស​មិនទាន់​បង្ហាញ​ពី​អត្តសញ្ញាណ​ពួកគេ​ទាំង​៤​នាក់​នៅឡើយ​៕

adverise with khmeread

មតិយោបល់