adverise with khmeread 3f987913 a840 4870 b6d2 b80e93d31a3c

បញ្ជូន​បុរស​៤​នាក់​ទៅ​តុលាការ​រឿង​គ្រឿងញៀន ​និង​ប្រើ​កាំភ្លើង​

    ភ្នំពេញ ៖ បុរស​៤​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​សម្រួល​ឱ្យ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ ដោយ​ខុសច្បាប់​និង​កាន់កាប់​អាវុធ​  ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​ត្រូវបាន​ប៉ូលិស​បញ្ជូនទៅ​តុលាការ​នា​ថ្ងៃទី​១៩ ​កក្កដា​នេះ បន្ទាប់ពី​បាន​បង្ក្រាប​នៅ​ថ្ងៃទី​១៧ ​កក្កដា​ ឆ្នាំ២០១៦​ វេលា​ម៉ោង​ប្រហែល១៨ ​និង​៥០​នាទី។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ភ្នំពេញ​ថ្មី​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ល្អ​តាមរយ​:​ទូរស័ព្ទ​ថា​៖ ​មាន​ក្មេងស្ទាវ​មួយក្រុម​បាន​ប្រមូលផ្តុំ​គ្នា​ជក់​ថ្នាំញៀន​ភ្លាមនោះ​កម្លាំង​សមត្ថកិច្ច​យើង​បាន​ចុះ​ដល់​ចំណុច​ក្នុង​បន្ទប់​ផ្ទះ​លេខ​៧៣​ ផ្លូវ​បេតុង ​ភូមិ​ដី​ថ្មី ​សង្កាត់​ភ្នំពេញ​ថ្មី ​បាន​ឃាត់​ជនសង្ស័យ​ចំនួន​០៤​នាក់​ និង​ដកហូត​ក្រាម​ព៌​ណស​ថ្លា​ចំនួន​០២​កញ្ចប់​ថង់​តូច​, ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​០១, អាវុធ​ខ្លីម៉ាក​K54​ចំនួន​០១​ដើម ​និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឃាត់​១-​ឈ្មោះ ​គឹម កក្កដា ​ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​និ​សិ​ត្ស​ឆ្នាំ​ទី៣​ ស្នាក់នៅ​ភូមិ​ដី​ថ្មី ​សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ ​រាជធានី​ភ្នំពេញ​, ២-​ឈ្មោះ ​គ្រី ម៉ុង​ហេង​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ​ស្នាក់​នៅផ្ទះ​លេខ​៧៣​ ផ្លូវ​បេតុង ​ភូមិ​ដី​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ, ៣-​ឈ្មោះ ​ខូវ ចាន់​សិលា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​រត់​តុ​ស្នាក់នៅ​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​ និង​៤-​ឈ្មោះ ​ច​ន ភិ​រៈ ​ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​
​ជនជាតិខ្មែរ​មុខរបរ​នៅផ្ទះ​ស្នាក់​នៅផ្ទះ​លេខ​១០៨​ ផ្លូវលំ​ ភូមិ​ត្រពាំង​ល្វា ​សង្កាត់​កា​កាប ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

    សម្ភារ​:​វត្ថុតាង​ចាប់យក​និង​ដកហូត​៖ ១-ក្រាម​ព៌​ណស​ថ្លា​ចំនួន​០២​កញ្ចប់​ថង់​តូច​,​ ២-ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំញៀន​ចំនួន​០១, ៣-​អាវុធខ្លី​ចំនួន​០១​ដើម​ម៉ាក​K54(​គ្មាន​លេខ​) មាន​បង់​ចំនួន​០១, ​គ្រាប់​ចំនួន​០៨​គ្រាប់, សំបក​គ្រាប់​ចំនួន​០២, ៤-​ម៉ូតូ​ចំនួន​០១​គ្រឿង​ម៉ាក ​YAMAHA-TTX ​ព៌​ណ​លឿង​លាយ​ខ្មៅ​លេខ​តួ​+​ម៉ា​ស៊ីន ​2FD.001407 ពាក់​ស្លាក​លេខ​ភ្នំពេញ​1FR1200, ៥-ឧបករណ៍​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន និង​៦-​ទូរស័ព្ទ​ចំនួន​០១​គ្រឿង​(​ចាស់​)​។​

    បន្ទាប់ពី​កសាង​សំណុំរឿង​រួចរាល់ ប៉ូលិស​បញ្ជូន​ជនសង្ស័យ​ទាំង​៤​នាក់​ទៅ​តុលាការ​នា​ថ្ងៃនេះ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់