adverise with khmeread Untitled 1

ចោរលួច​គាស់​ផ្ទះ​តម្លៃ ២៥ លាន​ផោន​របស់លោក Jose Mourinho

    ​Jose Mourinho បាន​សម្លឹងមើល​ចេញពី​កញ្ចក់​បង្អួច​របស់គាត់ ខណៈដែល​ក្រុម​មន្ត្រីប៉ូលិស​វ៉ៃ​ខ្នោះដៃ​ជនល្មើស​ម្នាក់ ដែល​បាន​ព្យាយាម​លុកលុយ​ចូលទៅ​ក្នុងផ្ទះ​របស់គាត់​។​

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​បិសាច​ក្រហម Manchester United រូបនេះ​បាន​អង្គុយ​មើល​ទូរទស្សន៍​នៅពេលដែល​អ្នកបម្រើ​ស្រែក ខណៈដែល​នាង​បានឃើញ​បុរស​ម្នាក់​កំពុង​ព្យាយាម​ចូលទៅក្នុង​បន្ទប់ក្រោមដី​មួយ​នៅឯ​គេហដ្ឋាន​តម្លៃ ២៥​លាន​ផោន (​ជាង​៣៣​លាន​ដុល្លារ​) ក្នុង​ទីក្រុង​ឡុង​ដ៍​របស់គាត់​។​

​    ​អ្នក​ដើរកាត់​ម្នាក់​ដែល​បាន​ចាប់យក​រូបភាព​នៃ​ហេតុការណ៍​មួយ​នេះ​បាន​និយាយថា "Jose មើលទៅ​ហាក់ដូចជា​បាន​ភ្ញាក់ផ្អើល​ជាខ្លាំង​" ពេល​ឃើញ​ផ្ទះ​គាត់​ត្រូវ​ចោរ​ចូល​គាស់​៕

adverise with khmeread
ប្រភព៖ TheSun

មតិយោបល់