adverise with khmeread Juventus1

Juventus រង​ការផាកពិន័យ ២​លាន​អឺរ៉ូ ចំពោះ​ការចេញ​អាវ​បាត់​ឡូហ្គោ​បង្ហាញ "​ប្រវត្តិ​ពុករលួយ​" របស់ខ្លួន​

    ​មាន​សេចក្តីរាយការណ៍​ថា ក្លឹប​សេះបង្កង់ Juventus ត្រូវបាន​ពិន័យ​ជា​ប្រាក់​ចំនួន ២​លាន​អឺរ៉ូ (​ជាង​២,២​លាន​ដុ​លា្ល​រ​) សម្រាប់​ការចេញលក់​ឯកសណ្ឋាន​ដែល​មិនមាន​ការអនុញ្ញាត​ជា​ផ្លូវការ​។​

​    ​ក្លឹប​នេះ​បាន​ដាក់លក់​ឯកសណ្ឋាន​ដែលមាន​ផ្កាយ​មាស​បី​នៅ​ពីលើ​ឡូហ្គោ​ក្លឹប​។​

​    ​នៅក្នុង​លី​ក​ប្រទេស​អ៊ីតាលី ក្រុម​នីមួយៗ​ត្រូវបាន​អនុញ្ញាតឱ្យ​ដាក់​ផ្កាយ​មាស​មួយ​សម្រាប់​រាល់​ការ​ឈ្នះ​ពាន Serie A ១០ លើក និង​ផ្កាយ​ប្រាក់​មួយ​សម្រាប់​រាល់​ការ​ឈ្នះ​ខាប់​ក្នុងស្រុក Coppa Italia ចំនួន ១០ លើក​។​

​    ​ពេលដែល Juventus បានឈ្នះ​ពាន​លី​ក​កាលពី​ឆ្នាំ​២០១២ ពួកគេ​បានស្នើ​សុំ​អាវ​មាន​បំពាក់​ផ្កាយ​បី​ដែល​ត្រូវបាន​ផលិត​ដោយ Nike ដើម្បី​រំលឹក​ដល់​ជ័យជម្នះ​ក្របខណ្ឌ Serie A លើក​ទី​៣០ របស់ខ្លួន​។​

​    ​Nike បាន​បដិសេធ​សំណើ​នេះ ខណៈដែល Juventus ត្រូវបាន​ដកហូត​ពាន​ពីរ​នៃ​លី​ក Serie A បន្ទាប់ពី​កើតរឿង​អាស្រូវ​អំពើពុករលួយ​ដ៏​ធំ​ក្នុង​ឆ្នាំ​២០០៦​របស់​ពួកគេ​។​

​    ​អ្នកនឹង​ចងចាំ ក្រុមបាល់ទាត់​រហស្សនាម The Old Lady មួយ​នេះ ក៏​ធ្លាប់​ត្រូវបាន​ទម្លាក់​ទៅ​ក្របខ័ណ្ឌ​អ៊ីតាលី Serie B ផងដែរ ដែលជា​ផ្នែក​មួយ​នៃ​ការផ្តន្ទាទោស​របស់​ពួកគេ​។​

​    ​Juventus បាន​អះអាង​ដោយ​ខ្លួនឯង​ថា ការផាកពិន័យ​នេះ​គឺ គួរតែ​តិចជាង ២​លាន​អឺរ៉ូ​។​

​    ​បច្ចុប្បន្ននេះ ឯកសណ្ឋាន Adidas របស់​ក្រុម Juventus ត្រូវបាន​ដាក់បញ្ចូល​ប​ន្ថែ​ម​ផ្កាយ​មាស​ចំនួន​បី​នៅ​ពីលើ​ឡូហ្គោ ខណៈដែល​បច្ចុប្បន្ន​ពួកគេ​បានឈ្នះ​ពាន​ចំនួន ៣២​ដោយ​ស្របច្បាប់​៕

adverise with khmeread
ប្រភព៖ dreamteamfc

មតិយោបល់