adverise with khmeread Feature image

Old Trafford ឥឡូវមិនដូចពីមុន, ទឹកដីនេះបច្ចុប្បន្នជាកន្លែងដែលធ្វើឲ្យអ្នកគាំទ្រងុយគេង

វា​ជា​អារម្មណ៍​ដ៏​លំបាក​មួយ​សម្រាប់​អ្នកគាំទ្រ​នៅពេល​ឃើញ Manchester United ខំប្រឹង​ទាំង​ត្រដាបត្រដួស​ក្នុង Premier League រដូវ​កាល​នេះ​។ បិសាច​ក្រហម​តាំងពី​អត់​ពី​លោក Alex Ferguson មក​លែង​ក្លាយជា​ក្រុម​ដែល​ធ្វើ​ឲ្យ​ក្លឹប​ដទៃ​ញញើត​តទៅ​ទៀតហើយ​។ ទឹកដី Old Trafford ពីមុន​ធ្លាប់តែ​ជា​ទឹកដី​នៃ​សុបិន​ដ៏​អាក្រក់​របស់​ក្រុម​ទាំងឡាយ​នៅ​ក្របខ័ណ្ឌ Premier League តែ​ឥឡូវ​ជា​ទឹកដី​ដែល​ធ្វើឱ្យ​សូម្បីតែ​ប្រិយមិត្ត​ខ្លួន​លង់​ក្នុង​ដំណេក​ដែរ ដោយសារតែ​សន្ទុះ​លេង​គ្មាន​ភាព​ទាក់ទាញ​ដូច​សម័យ​លោក Alex​។

​ក្រុម​បិសាច​អត់​ចង្កូម​របស់លោក Louis van Gaal បច្ចុប្បន្ន​បាន​រំកិល​ចុះមក​លេខ ៦ ក្នុង​តារាង​ពិន្ទុ ដោយ​ពុំ​ស្គាល់​រសជាតិ​ឈ្នះ​សោះ​ក្នុង ៦ ប្រកួត​ចុងក្រោយ ហើយ​ស៊ុត​ចូល​គេ​បានតែ ៣ គ្រាប់​គត់​។

​សម្លេង​ស្រែក "​សម្រុក​ទៅ សម្រុក​ទៅ សម្រុក​ទៅ​" របស់​អ្នកគាំទ្រ​ផ្កាប់មុខ​នៅ​ទឹកដី Old Trafford ហាក់ដូចជា​ពុំបាន​ឭ​ដល់​ត្រចៀក​អ្នកចាត់ការ​របស់ Man Utd នោះទេ ខណៈដែល​ក្រុម​អ្នកគាំទ្រ​បានឃើញ​ក្រុម​ខ្លួន​ស៊ុត​ចូល​តែ ១៣ គ្រាប់​គត់​តាំងពីដើមរ​ដូ​វ​កាល​មកនេះ ក្នុងនោះ​ស៊ុត​បាន ១០ គ្រាប់​នៅក្នុង​ទឹកដី និង ៣ គ្រាប់​នៅក្រៅ​ទឹកដី ជា​ស្ថិតិ​អន់​បំផុត​ក្នុងនាម​ជា​ក្រុម​នៅ​លំដាប់​កំពូល​តារាង Premier League​។

​ប្រៀបធៀប​នឹង​សម័យ​លោក Sir Alex Ferguson ដែល​ឈ្នះ​ពាន​នៅ​រដូវ​កាល ២០១២-១៣ Man Utd ប្រើពេល​តែ ៤ ប្រកួត​ប៉ុណ្ណោះ​នៅក្នុង​ទឹកដី គឺអាច​ស៊ុត​បាន​ហើយ ១៣ គ្រាប់​នោះ​។

​បើ​និយាយ​ពី​ការ​ស៊ុត​បំប៉ោង​សំណាញ​ក្រុម​ភ្ញៀវ​នៅ​ទឹកដី Old Trafford កូនក្រុម​របស់លោក Van Gaal ស៊ុត​បានតែ ១០ គ្រាប់​ប៉ុណ្ណោះ​។ ស្ថិតិ​នេះ​បានធ្វើ​ឲ្យ Man U ជាប់​លេខ ៨២ ក្នុងចំណោម ៩២ ក្រុម ដែល​ស៊ុត​ចូល​តិចជាងគេ​បំផុត​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ខណៈ​ការមិន​ពេញចិត្ត​ពី​អ្នកគាំទ្រ​កាន់តែ​រីក​រាលដាល​ខ្លាំង​ឡើងៗ​។

​ក្រុម Peterborough ស្ថិតនៅ League One ឈរ​នៅ​កំពូល​តារាង​ដោយ​ស៊ុត​ចូល​គេ​នៅ​ទឹកដី London Road របស់ខ្លួន​បាន​ដល់​ទៅ ៤៥ គ្រាប់ និង​របូត​វិញ ២៦ គ្រាប់​។ Everton និង Man City ជាប់​លេខ ២ និង​លេខ ៣ ដោយ​ស៊ុត​ភ្ញៀវ​ក្នុង​ទឹកដី​ខ្លួន​បាន​ចំនួន ៤១ គ្រាប់​ដូចគ្នា​គិតពី​ខែសីហា​ដល់​ខែធ្នូ​ឆ្នាំនេះ​៕

​តារាង​ក្រុម​ម្ចាស់ផ្ទះ​ដែល​ស៊ុត​ចូល​ទី​ក្រុម​ភ្ញៀវ​ច្រើនជាងគេ​គិតពី​ខែសីហា ដល់​ធ្នូ ឆ្នាំ ២០១៥៖

adverise with khmeread
ប្រភព៖ ដេលី​មែ​ល​

មតិយោបល់