adverise with khmeread Wigan athletic v manchester united pre season friendly

Mata ឆ្លើយតប​ពាក្យ​ចចាមអារ៉ាម​ថា Jose បង្ខំ​ខ្លួន​ឱ្យ​ចាក​ចេញពី​ក្លឹប​

    ​Juan Mata ចេញមុខ​មក​បដិសេធ​ការរំពឹងទុក​ថា​គាត់​នឹង​អាច​នៅលើ​ផ្លូវ​ឆ្ពោះ​ទៅដល់​ការចាកចេញ​ពី​ទឹកដី Old Trafford ។​

​    ​ការតែងតាំង​របស់លោក Jose Mourinho នៅ​ក្លឹប​បិសាច​ក្រហម Manchester United បាន​បង្កឱ្យមាន​ការពិភាក្សា​ថា Mata អាច​នឹងត្រូវ​បាន​លក់​ចេញ បន្ទាប់ពី​អ្នកចាត់ការ​ទូទៅ​រហស្ស​នាម Special One ធ្លាប់បាន​លក់​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​រួច​ម្តងមកហើយ​មកកាន់​ក្រុម​បិសាច​ក្រហម​មួយ​នេះ អំឡុង​ពេលដែល​ពួកគេ​បានរួម​ការងារ​ជាមួយគ្នា​នៅ Chelsea ។​

​    ​ការធ្វើដំណើរ​មកដល់​របស់ Henrikh Mkhitaryan នៅឯ​ជំរំ​ហ្វឹកហាត់ Carrington គឺជា​ការផ្ទេរ​មក​តែមួយគត់​ដែល​បាន​បង្កើន​ការរំពឹងទុក​មួយ​នេះ​។​

​    ​ប្រិយមិត្ត​បិសាច​ក្រហម​ម្នាក់​បាន​រង់ចាំ​នៅមុខ​ច្រកចេញ​នៃ​ផ្លូវ​ដែល Mata ចាក​ចេញពី​ជំរំ​ហ្វឹកហាត់​របស់​ពួកគេ ហើយ​បាន​សួរ​ទៅ​ខ្សែបម្រើ​អន្តរជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​អំពី​អនាគត​របស់គាត់​។​

​    ​អ្នកគាំទ្រ​រូបនេះ​បានបញ្ជាក់​ថា​គាត់​នឹងមិន​ចាកចេញ​នោះឡើយ ដោយ Mata ប្រាប់​គាត់​ថា "​កុំ​ស្តាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពេក​"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់