adverise with khmeread Newcastle united v manchester city premier league

ក្លឹប​ចំណូល​ថ្មី Middlesbrough ជិត​ទិញ​អតីត​កីឡាករ Man City

    ​Middlesbrough កំពុង​ស្ថិតនៅ​កៀក​នឹង​កិច្ចព្រមព្រៀង​ខ្ចី​ជើង Alvaro Negredo ។​

​    ​អតីត​ខ្សែប្រយុទ្ធ​ក្រុម​មេឃ​ខៀវ Manchester City រូបនេះ នឹង​ចំណាយពេល​ក្នុង​យុទ្ធនា​ការដែល​នឹង​មកដល់​នាពេលខាងមុខ​នៅក្នុង​តំបន់​ជនបទ Teesside ប្រទេស​អង់គ្លេស បន្ទាប់ពី​ប្រធាន​ក្លឹប​លោក Steve Gibson បាន​យល់ព្រម​ផ្តល់ប្រាក់​ឈ្នួល​ចំនួន ១០​ម៉ឺន​ផោន (​ជាង​១៣​ម៉ឺន​ដុល្លារ​) ក្នុង​មួយ​សប្តាហ៍​ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​នេះ​។​

​    ​Negredo បាន​ជួប​ពេលវេលា​លំបាក​មួយ​នៅ Valencia បន្ទាប់ពី​បាន​ផ្ទេរ​ចេញពី Man City ក្នុងតម្លៃ​ខ្លួន ២៦​លាន​ផោន (​ជាង​៣៤​លាន​ដុល្លារ​) ទៅកាន់​ទឹកដី Mestalla ហើយ​ត្រូវបាន​ជាប់គាំង​ទាំងស្រុង​ដោយ​ការដឹកនាំ​របស់​អតីត​គ្រូបង្វឹក​លោក Nuno Espirito Santo៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់