adverise with khmeread Cantona united

មួយ​ម៉ាត់​របស់ Zlatan ធ្វើឱ្យ​អតីត​វីរបុរស​បិសាច​ក្រហម Eric Cantona ស្ទើរ​ក្អួត​ឈាម​

    ​Zlatan Ibrahimovic បាន​ឆ្លើយតប​ទៅកាន់​ការអះអាង​របស់ Eric Cantona ថា គាត់ (Zlatan) មិន​អាចជា​ស្តេច​នៃ Manchester នោះឡើយ ដោយ​បក​មកវិញ​ថា​គាត់​នឹង​ជា​ព្រះ​ជា​ម្ចាស់​របស់ Manchester​។​

​    ​Cantona បាន​ប្រាប់​ទៅ Ibrahimovic ថា​គាត់​នឹង​អាចជា "​ម្ចាស់​ក្សត្រិយ៍​" នៃ​ទីក្រុង​មួយ​នេះ ក្រោយពី​ការផ្ទេរ​របស់គាត់​មក​កាន់​ទឹកដី Old Trafford ប៉ុន្តែ​គាត់​នឹង​មិនមែនជា​ស្តេច​នោះឡើយ​។​

​     អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​ដែល​មិនចេះ​ធ្លាប់​នៅក្រោម​នរណាម្នាក់​នោះ បាន​បញ្ជូន​សារ​ដ៏​ល្អឥតខ្ចោះ​មួយ​ឃ្លា​ទៅកាន់​អតីត​វីរបុរស​ក្រុម​បិសាច​ក្រហម​សញ្ជាតិ​បារាំង​វិញ​ថា "​ខ្ញុំ​សរសើរ Cantona ខ្ញុំ​ឮ​នូវ​អ្វីដែល​គាត់​បាន​និយាយ​។ ប៉ុន្តែ​ខ្ញុំ​នឹង​មិនមែនជា​ស្តេច​នៃ Manchester នោះឡើយ​។ ខ្ញុំ​នឹង​ជា​ព្រះ​ជា​ម្ចាស់​របស់ Manchester"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់