adverise with khmeread Af16bb71 6960 4c06 a3c3 ece46006679a

ប៉ូលិស​ក្រុង​កំពង់ឆ្នាំង ដេញ​ព័ទ្ធចាប់​អ្នកប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ម្នាក់​

    កំពង់ឆ្នាំង​ ៖ យុវជនជាជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបានប៉ូលិសដេញព័ទ្ធចាប់បានក្នុងពេលដែលពួកគេកំពុងតែធ្វើសកម្មភាពប្រើប្រាស់ និងចែកចាយគ្រឿងញៀន នៅក្នុងភូមិសាស្រ្ត ភូមិត្រពាំបី សង្កាត់ផ្សារឆ្នាំង ក្រុង-ខេត្តកំពង់ឆ្នាំង​ កាលពីវេលាម៉ោង១១ និង៤៥នាទីព្រឹក ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៦ កន្លងទៅនេះ។

    ប៉ូលិសនិយាយថា​ ជនសង្ស័យ ដែលសមត្ថកិច្ចដេញចាប់បាននេះមានឈ្មោះ ចេង ច័ន្ធមុន្នី ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ចំណែកបក្ខពួកជាច្រើននាក់ទៀត ដែលរត់គេចខ្លួន នោះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវតាមចាប់ខ្លួន យកមកអនុវត្តតាមនីតិវិធី ។

    ប៉ូលិសបន្តទៀតថា នៅមុនពេល ដែលសមត្ថកិច្ចចុះទៅដល់ ក្រុមជនសង្ស័យ បានជុំគ្នាសម្ងំប្រើប្រាស់ និងចែកចាយថ្នាំញៀន នៅផ្ទះឈ្មោះ គង់ សុគន្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិត្រពាំងបី។

    ពេលនោះកម្លាំងនាំគ្នាឡោមព័ទ្ធចាប់បានជនសង្ស័យ១រូបនេះ នៅចំណុចកើតហេតុខាងលើ តែជនសង្ស័យជាគូកន និងបក្ខពួក២នាក់ទៀត ដឹងខ្លួនរត់គេចអស់ ។ នៅក្នុងកិច្ចបង្ក្រាបនេះសមត្ថកិច្ចដកវហូតបានរួមមាន ថ្នាំញៀនម៉ាទឹកកក១កញ្ចប់ ម៉ូតូ២គ្រឿង កាំបិត២ដើម និងឧបករណ៍ សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួនទៀត។

    ជនសង្ស័យត្រូវបានសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាដើម្បីចាត់ការបន្តតាមនីតិវិធី៕


 

adverise with khmeread

មតិយោបល់