adverise with khmeread Untitled 1

ប្តី​ប្រពន្ធ Kim Kadashian និង Kenye West ប្រឈម​ជាប់គុក​ទាំងពីរ​រឿង​ទម្លាយ​អាត់​សំឡេង​សន្ទនា​ជាមួយ Taylor Swift

    ​នាង Taylor Swift គ្រោង​ធ្វើ​ចំណាត់ការ​ផ្លូវច្បាប់​ប្រឆាំងនឹង Kanye West បន្ទាប់ពី​ប្រពន្ធ​របស់គាត់ គឺ​នាង Kim Kardashian ទម្លាយ​ការសន្ទនា​លើ​ទូរស័ព្ទ​ឯកជន​មួយ​របស់​នាង​។​

​    ​ក្នុង​បទ​ចម្រៀង​មួយ​ចំណងជើង​ថា Famous របស់ Kanye តារា Rap រូបនេះ​បានសរសេរថា "​ខ្ញុំ​មាន​អារម្មណ៍​ដូចជា​ខ្ញុំ និង Taylor នៅ​កំពុង​រួមភេទ​ជាមួយគ្នា​នៅឡើយ​។ ខ្ញុំ​បានធ្វើឱ្យ​ស្រី​ចង្រៃ​នេះ​ល្បី​"​។​

​    ​អំឡុង​ការសន្ទនា​តាម​ទូរស័ព្ទ នាង Taylor វ័យ ២៦ ឆ្នាំ​បង្ហាញថា​ខ្លួន​គាំទ្រ​អត្ថន័យ​មួយ​ឃ្លា​នេះ​សម្រាប់​បទ Famous ដោយសារ​ចាត់ទុក Kanye ដូចជា​មិត្តភក្តិ​ម្នាក់​។​

​    ​ការទម្លាយ​អាត់​សំឡេង​នេះ​បានធ្វើឱ្យ​ផ្ទុះ​ជម្លោះ​ក្នុងចំណោម​តារា​ល្បី​ក្នុង​វិស័យ​សិល្បៈ​អាមេរិក​។​

​    ​ឥឡូវនេះ​នាង Taylor កំពុង​ពិចារណា​ចាត់វិធានការ​ផ្លូវច្បាប់​ឥត​ដកចិត្ត​វិញ​ឡើយ​ដើម្បីឱ្យ Kanye វ័យ ៣៩ ឆ្នាំ និង​ប្រពន្ធ​របស់គាត់ Kim វ័យ ៣៥ ចូលទៅ​ដេក​គុក​ម្នាក់​បី​ឆ្នាំ ប្រសិនបើ​អ្នក​ទាំងពីរ​ជាប់ចោទ​ពីបទ​ឧក្រិដ្ឋ​លួច​យក​អាត់​សំឡេង​គេ​មក​ទម្លាយ​ជា​សាធារណៈ​។​

​    ​មេធាវី​របស់ Taylor ជឿជាក់ថា Kanye និង Kim បាន​រំលោភ​លើ​មាត្រា​ទី ៦៣២ របស់​រដ្ឋ California ដែល​ធ្វើការ​ថតចម្លង​សំឡេង​គេ​ដោយ​គ្មាន​ការអនុញ្ញាត​ទាំង​ភាគី​សងខាង​។​

​    ​មេធាវី​របស់​នាង Taylor ក៏បាន​ព្រមាន Kanye ថា​នាង​មិនបាន​យល់ព្រម​និង​មិនបាន​ដឹងថា​ពួកគេ​ថត​សំឡេង​នោះដែរ​។ 

​    ​គួររំលឹកថា ការដែល​នឹង Swift ខឹង​ដល់​ថ្នាក់​គ្រោង​រៀបចំ​ប្តឹង Kanye និង Kim គឺ​ដោយសារ នាង​ថ្កោលទោស​អត្ថន័យ​ចម្រៀង​មួយ​ឃ្លា​ដែល​បានលើកឡើង​ខាងលើ ប៉ុន្តែ​ប្តី​ប្រពន្ធ​ទាំងពីរ​ថា នាង Swift ជា​អ្នក​យល់​ព្រមឱ្យ​ខ្លួន​សរសេរ​វា​នៅក្នុង​បទ Famous​។ ដោយសារតែ​នាង Taylor Swift ចេះតែ​បដិសេធ គូស្នេហ៍​ទាំងពីរ​ក៏​ទម្លាយ​អាត់​សំឡេង​នេះ​តាម​បណ្តាញ​សង្គម​តែម្តង ដើម្បី​បញ្ជាក់​ពី​ភស្តុតាង​ដែលថា​នាង Swift យល់ព្រម​ឱ្យ​ដាក់​ឃ្លា​នោះ​នៅក្នុង​បទ Famous៕

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់