adverise with khmeread Untitled 1

Pelle ទៅដល់​ចិន ទទួលបាន​ការស្វាគមន៍​ដូច​វីរបុរស​

    ​យោងតាម​ទំហំ​ទឹកប្រាក់​ដែល​ក្លឹប​ប្រទេស​ចិន​បាន​ចាយ កេរ្តិ៍ឈ្មោះ​របស់ Graziano Pelle បច្ចុប្បន្ន​គឺ​កំពុងតែ​ស្រដៀង​គ្នា​ទៅនឹង Cristiano Ronaldo, Lionel Messi, Hulk, Neymar, Zlatan Ibrahimovic និង Thomas Muller អ៊ីចឹង​ដែរ​។​

​    ​បន្ទាប់ពី​តារាបាល់ទាត់​វ័យ ៣០​ឆ្នាំ​រូបនេះ​បាន​យល់ព្រម​ចុះ​កិច្ច​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀម​ផ្ទេរ​តម្លៃ​ប្រាក់​ឈ្នួល ២៦​ម៉ឺន​ផោន (​ជាង​៣៤​ម៉ឺន​ដុល្លារ​) ក្នុង​មួយ​សប្តាហ៍​ជាមួយ​ក្លឹប​មកពី​លី​ក​កំពូល​ចិន China Super League គឺ​ក្រុម Shandong Luneng គាត់​ក៏បាន​ត្រូវគេ​ចាត់ទុកជា​កីឡាករ​ស្មោះស្ម័គ្រ​របស់​ក្លឹប​ភ្លាមៗ​មួយ​រំពេច​ផងដែរ​។​

​    ​ប្រទេស​ចិន​បានសម្រេច​ចិត្ត​ចូលរួម​ប្រកួតប្រជែង​ដើម្បី​ឱ្យមាន​ភាពស្រដៀងគ្នា​ទៅនឹង​លី​ក​កំពូលៗ​របស់​ពិភពលោក ដោយ​ការ​ចាយលុយ​មិន​សំចៃ​ដៃ​ដើម្បី​ទទួលបាន​កីឡាករ​ឆ្នើមៗ​របស់​ពិភពលោក​ក្នុងការ​ដុសខាត់​វិស័យ​បាល់ទាត់​របស់ខ្លួន​៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់