adverise with khmeread Ad 213234820 e1468840563779

ទេសចរ​ចិន​សាកល្បង​បទពិសោធន៍​ដេក​លើ​ចង្កេះភ្នំ​គួរឱ្យ​ស្រៀវ​ស្រើប​

    ​ស្វាគមន៍​មក​ការបោះ​ជំរំ​បែប​ផ្សងព្រេង​ដ៏​អស្ចារ្យ​នេះ​។ ឥឡូវ​ឈប់​និយាយ​ពី​រឿង​ភ្លៀង​ដូច​ហែក​មេឃ​ពីរ​សប្ដាហ៍​មកនេះ និយាយ​ពី​ភ្លៀវ​ទេសចរ​ដ៏​ក្លាហាន​ទាំងនេះ​វិញ​ម្តង ដែល​ចំណាយ​ពេលយប់​ថ្ងៃ​សុក្រ​បោះជំរំ​នៅ​គែម​ចង្កេះភ្នំ​កម្ពស់ ១,៧ គីឡូម៉ែត្រ​។​

​    ​អ្នកទេសចរ​ទាំងនេះ​បាន​បោះជំរំ​នៅ​ផ្លូវ​ដើរ​ធ្វើ​ពី​ឈើ និង​ស្នាក់នៅ​ពេញ​មួយ​យប់​លើផ្លូវ​ដើរ​នេះ​នៅ​ចង្កេះភ្នំ Laojun ក្នុង​ខេត្ត Henan ប្រទេស​ចិន​។​

​    ​Xu Lei ជា​អ្នកដឹកនាំ​ដំណើរ​កម្សាន្ត​នេះ និយាយថា​ពួកគេ​អនុញ្ញាត​អ្នកទេសចរ ១០០ នាក់​ឱ្យ​គេង​នៅលើ​ភ្នំ ដូច្នេះ​ពួកគេ​នឹង​ទទួលបាន​ទេសភាព​ព្រះអាទិត្យ​រះ​ដ៏​អស្ចារ្យ​។​

​    ​ភ្នំ​នេះ​មាន​កម្ពស់ ២,២ គីឡូម៉ែត្រ ហើយ​ពពក​លើ​ផ្ទៃសមុទ្រ​នឹង​ធ្លាក់​នៅ​ម៉ោង ១០ យប់ រហូតដល់​ម៉ោង ៥ ល្ងាច​៕

adverise with khmeread
ប្រភព៖ Metro

អ្នកនឹងចូលចិត្ត

មតិយោបល់