adverise with khmeread 1

ញញួរ​ធំ​ចិត្តធំ​ហ៊ាន​ប្រជែង​ទិញ​តារា​ឆ្នើម James Rodriguez របស់​អធិរាជ​ស Real Madrid ជាមួយ​ក្លឹប​ធំៗ​ដទៃទៀត​

    ​ញញួរ West Ham បាន​បង្ក​ភាព​ភ្ញាក់ផ្អើល​ជាខ្លាំង​ជាមួយ​ដំណឹង​មក​ថា​ក្លឹប​នេះ​ចង់​ទិញ​តារា​ទាត់​ឆ្នើម James Rodriguez របស់​អធិរាជ​ស Real Madrid ។​

​    ​ខ្សែបម្រើ​ប្រយុទ្ធ​អន្តរជាតិ​កូ​ឡុំ​ប៊ី​រូបនេះ​បាន​ចំណាយពេល​ដ៏​សោះកក្រោះ​ជាមួយ​អធិរាជ​ស ចាប់តាំងពី​បាន​ចូលរួម​លេង​ក្នុង​ក្រុម​យក្ស​ក្នុង​ក្របខ័ណ្ឌ​កំពូល​អេ​ស្ប៉ា​ញ La Liga មួយ​នេះ​ក្នុង​ឆ្នាំ ២០១៤ នៅក្នុង​កិច្ចព្រមព្រៀង​មួយ​ដែល​គេ​រាយការណ៍​ថា​មានតម្លៃ ៨០​លាន​អឺរ៉ូ (​ជាង​៨៨​លាន​ដុល្លារ​កន្លះ​) ។​

​    ​ទោះបីជា​បាន​រីករាយ​នឹង​ភាពជោគជ័យ​ពានរង្វាន់​អឺរ៉ុប​ជាមួយ​អធិរាជ​ក៏ដោយ ក៏​តារាបាល់ទាត់​វ័យ ២៥​ឆ្នាំ​រូបនេះ នៅតែ​មិនសូវមាន​សកម្មភាព​នៅ​លើ​ទីលាន​នោះឡើយ​ក្រោម​ការដឹកនាំ​របស់លោក Rafa Benitez និង Zinedine Zidane​។​

​    ​បើទោះបីជា​បាន​តាំងទី​លំនៅ​នៅក្នុង​រដ្ឋធានី​អេ​ស្ប៉ា​ញ​ក្តី ប្រសិន​គ្មាន​ការធានា​ជម្រើស​ដំបូង តារា​ឆ្នើម​របស់​កូ​ឡុំ​ប៊ី​រូបនេះ​ប្រហែលជា​ត្រូវ​បើកចំហ​ជាស្រេច​សម្រាប់​ឱកាស​ផ្ទេរ​ទៅ​ក្រុម ដែល​បាន​ចាប់អារម្មណ៍​លើ​ខ្លួន​។​

​    ​Manchester United, Chelsea និង Paris Saint-Germain បានបង្ហាញ​ចំណាប់អារម្មណ៍​របស់ខ្លួន​ជាស្រេច​លើ​ខ្សែបម្រើ​ប្រយុទ្ធ​រូបនេះ ហើយ​កាសែត​កី​ឡាអេ​ស្ប៉ា​ញ Marca បាន​អះអាងថា West Ham បច្ចុប្បន្ន​បាន​ចូលរួម​ប្រជែង​ជាមួយ​ក្លឹប​ធំៗ​ដ៏​មាន​សក្តានុពល​ទាំងនេះ​ផងដែរ​៕

 

adverise with khmeread
ប្រភព៖ Independent

មតិយោបល់