adverise with khmeread Hitler nuremburg c 1417780i

រូបថត​ដែល​គេ​មិន​ធ្លាប់​ឃើញ​ទាំងនេះ​បង្ហាញ​ពី​ជីវិត​ពិត​របស់ Adolf Hitler

    ​សំណុំ​រូបថត ដែល​បង្ហាញ​ពី​ជីវិត​ឯកជន​របស់ Adolf Hitler ត្រូវបាន​លាតត្រដាង​ជា​លើកដំបូង​។ នេះ​បើតាម​វេ​ប​សាយ Telegraph ទម្លាយ​ឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​។ 

​    ​រូបភាព​ពណ៌​ធម្មជាតិ​គឺ​ទទួលបាន​ពី​លោក Hugo Jaeger ជាង​ថតរូប​ផ្ទាល់ខ្លួន​របស់ Hitler ដែល​បាន​ថត​នៅលើ​កាមេរ៉ា​របស់គាត់​តាំងពី​ឆ្នាំ ១៩៣៦ រហូតដល់​ថ្ងៃទី​បញ្ចប់​របស់គាត់​នៅ​ឆ្នាំ ១៩៤៥​។​

​    ​លោក Hugo Jaeger បាន​លាក់​វា​ទុក​ក្នុង​វ៉ាលិស​ស្បែ​កមួយ​នៅពេល​ចុងបញ្ចប់​នៃ​សង្គ្រាមលោកលើកទីពីរ​។ វ៉ាលិស​នេះ​ត្រូវបាន​រកឃើញ​ដោយ​ទ័ព​អាមេរិក ៦ នាក់ ខណៈដែល​ពួកគេ​ឆែកឆេរ​ផ្ទះមួយ​នៅ​ទីក្រុង Munich ជា​កន្លែង​ដែល Hitler ស្នាក់នៅ​។​

​    ​ក្នុង​រូបភាព Hitler គំនាប់​ទ័ព​អាល្លឺម៉ង់​នៅ​វិថី​មួយ​ឈ្មោះ Adolf Hitler Platz នៅ​ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ១៩៣៨​។ មាន​ពេល​មួយ Hitler បាន​និយាយថា "​ធាតុ​សំខាន់បំផុត​ដំបូង​គេ​សម្រាប់​ភាពជោគជ័យ​គឺ​ប្រើ​អំពើហិង្សា​ឥតឈប់ឈរ និង​ទៀងទាត់​"​។​

​    ​- រូបភាព Hitler និយាយ​ក្នុង​ទីក្រុង Munich រំលឹក​ខួប​ទី ១៥ នៃ​ស្រា​បៀរ Beer Hall Putsch ក្នុង​ឆ្នាំ ១៩២៣ ដោយមាន​ការចូលរួម​ពី​សមាជិក​បក្ស Nazi ។​

​    ​- រូបភាព Hitler ធ្វើ​ទស្សនកិច្ច​ក្នុង​ទីក្រុង Berlin នៅ​ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ១៩៣៩​។​

​    ​- រូបភាព Julius Schaub ជំនួយការ​របស់ Hitler ។​

​    ​- រូបភាព Hitler ចូលរួម​បើក​ដំណើរការ​នាវាចម្បាំង Tirpitz នៅ​ថ្ងៃទី ១ ខែមេសា ឆ្នាំ ១៩៣៩​។​

​    ​- រូបភាព Hitler ជជែក​ជាមួយនឹង​ស្ត្រី​ក្មេងៗ​នៅលើ​នាវា​កម្សាន្ត Robert Ley ក្នុង​ថ្ងៃទី ១ ខែមេសា ឆ្នាំ ១៩៣៩​។​

​    ​- រូបភាព​តារា​សម្ដែង​អាល្លឺម៉ង់​នាង Marieluise Claudius អង្គុយ​នៅលើ​កៅអី​ក្នុង​ឆ្នាំ ១៩៤០ ។​

​    ​- រូបភាព Hitler និង​មន្ត្រី​បក្ស Nazi ចូលរួម​បុណ្យ Christmas ក្នុង​ឆ្នាំ ១៩៤១ ខណៈដែល​សង្គ្រាមលោកលើកទី ២ កំពុង​ឆាប​ឈួ​ល​ខ្លាំង​៕

adverise with khmeread
ប្រភព៖ telegraph

អ្នកនឹងចូលចិត្ត

មតិយោបល់