adverise with khmeread 0

Zidane ប៉ះ​សម្តី​ប្រធាន​ក្លឹប​យ៉ាង​តឹងសរសៃក ដោយសារ​ក្មេង​ម្នាក់​!

​    ​អ្នកចាត់ការ​ទូទៅ​ក្រុម​អ​ធិ​រាស Real Madrid លោក Zinedine Zidane បាន​ប្រឈមមុខ​ដាក់គ្នា​ជាមួយនឹង​ប្រធាន​ក្លឹប​ជុំវិញ​តារាបាល់ទាត់​វ័យ ១៧​ឆ្នាំ Martin Odegaard​។​

​    ​Zidane មិន​ចង់​នាំ​ខ្សែបម្រើ​វ័យក្មេង​រូបនេះ​មក​ធ្វើដំណើរ​ក្នុង​ទស្សនកិច្ច​មុន​បើក​រដូវ​កាល​របស់​ក្លឹប​នោះឡើយ ខណៈដែល​ក្រុម​អធិរាជ​ស​នឹងធ្វើ​ការប្រកួត​នៅក្នុង​ប្រទេស​កាណាដា ប៉ុន្តែ​ប្រធាន​ក្លឹប​អ​ធិ​រា​សលោក Florentino Perez បាន​ទទូចថា នេះ​ជាការ​ខ្វែងគំនិត​គ្នា​ដ៏​ធំ​ជា​លើកដំបូង​ចាប់តាំងពី​ការកាន់កាប់​តំណែង​របស់ Zidane​។​

​    ​Perez ចង់ឱ្យ Odegaard ចូលរួម​ធ្វើដំណើរ​នៅក្នុង​ទស្សនកិច្ច​របស់​ពួកគេ ដោយសារតែ​ការចូលរួម​ជម្រើស​ដំបូង​គឺ​ត្រូវបាន​សរសេរ​ចូលទៅក្នុង​កិច្ចសន្យា​របស់គាត់ ហើយ​ដោយសារតែ​វត្តមាន​របស់​កីឡាករ​រូបនេះ​នៅ​អាមេរិក​ខាងជើង​នឹង​ជួយ​អធិរាជ​អា​ចរក​ក្លឹប​ថ្មី​មួយ​សម្រាប់​គាត់​នៅ​ទីផ្សារ​ដោះដូរ​រដូវក្តៅរ​បស់​អឺរ៉ុប​នេះ​ផង​។​

​    ​ប៉ុន្តែ​ទោះបីជា Zidane យល់ស្រប​ថា​កីឡាករ​យុវជន​រូបនេះ​នឹងត្រូវ​ចាកចេញ​ក្នុង​កិច្ចសន្យាខ្ចី​ជើង​ក្នុង​រដូវ​កាល​នេះ​ក្តី ក៏​អ្នកចាត់ការ​រូបនេះ​នៅតែ​ជំទាស់​មិនឱ្យ​កីឡាករ​វ័យក្មេង​នេះ​ចូលរួម​ជាមួយ​គាត់ នៅពេលដែល​រូបគេ​គ្មាន​ឈ្មោះ​ក្នុង​ជម្រើស ១១ នាក់​សោះ​ក្នុង​ផែនការ​រដូវ​កាល​នេះ​របស់ Zidane​។​

​    ​កាសែត​បារាំង Le10Sport បាន​អះអាងថា Perez "​បានដាក់​បញ្ចូល​វត្តមាន Odegaard ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​" ហើយ​វា​បានធ្វើឱ្យ​វីរបុរស​ក្លឹប​សញ្ជាតិ​បារាំង​មិន​សប្បាយចិត្ត​នោះឡើយ​ជាមួយ​អ្វីដែល​គាត់​បានឃើញ​ជាការ​ជ្រៀតជ្រែក​ការងារ​របស់គាត់​។​
​    ​
​    ​គួរ​បញ្ជាក់ថា កូនប្រុស​ពីរ​នាក់​របស់ Zidane គឺ  Luca និង Enzo ក៏មាន​ឈ្មោះ​ទៅលេង​នៅ​កាណាដា​ជាមួយ​ក្រុម Real Madrid ដែរ​៕


​    ​

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់