adverise with khmeread 2aa46759 f12a 43f0 a743 da67e169b052

លក់​ថ្នាំញៀន​ចំណេញ​លុយ​ស្រួល​មែន​...​តែ​ជាប់​ខ្នោះ​(​មាន​វីដេអូ​)

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​សង្កាត់​កំពង់​សំណាញ់ ធ្វើការ​ឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆេរ​ឃើញ​គ្រឿងញៀន ចំនួន​០២​កញ្ចប់​តូច​កាលពី ថ្ងៃទី៨ ខែកក្កដា ឆ្នាំ​២០១៦ វេលា​ម៉ោង​២០​ និង​៥0​នាទី​យប់​នៅ​ចំណុច​ជិត​ព្រះវិហា​យេស៊ូ លើផ្លូវ​ចាក់​បេតុង​ស្ថិតនៅ ក្នុងភូមិ​កំពង់​សំណាញ់​១​សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនល្មើស​ឈ្មោះ សោម  វណ្ណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​សំណាញ់​១ សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​។​

    វត្ថុតាង​ដកហូត ម្សៅ​ស​ក្រាម​ពណ៌ ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​មេ​តំ​ហ្វេ​តា​មីន ​(​ម៉ា​ទឹកកក​ice) ​ចំនួន២​កញ្ចប់​តូច, ​ទូរស័ព្ទ iphone 4s ០១​គ្រឿង​ និងប្រាក់រៀល​ខ្មែរ​ចំនួន ២៥,០០០ ៛ (​ពីរម៉ឺន​ប្រាំ​ពាន់​រៀល​)​។​

    ប៉ូលិស​បន្តថា នៅពេល​វេលា​ខាងលើ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​រួមសហការ​ជាមួយ​កម្លាំង​ព្រហ្មទណ្ឌ ​និង​ប៉ុស្តិ៍កំពង់​សំណាញ់ ​បាន ល្បាត​ក្នុងភូមិ​សាស្ត្រ ក៏​ប្រទះឃើញ​ជនល្មើស​ខាងលើ ត្រួតពិនិត្យ​ឃើញ​មាន​គ្រឿងញៀន​ចំនួន​ពីរ​កញ្ចប់​តូច​នៅជាប់​នឹង​ខ្លួន​ក៏ ឃាត់ខ្លួន​តែម្តង​។​

    នៅ​ចំពោះមុខ​សម​ត្ថិ​ច្ច​ជនល្មើស​បាន​សារភាពថា ពិតជា​របស់ខ្លួន​មែន​គឺ​យកទៅលក់​ឱ្យ​គេ​បន្ត ដែល​ខ្លួន​យក​ពី ឈ្មោះ​ ឡែ​ន ភេទប្រុស​អាយុ២៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ-សង្កាត់ ជាមួយគ្នា ក្នុង​តំលៃ ប្រាំមួយ​ម៉ឺ​ន​រៀល​ចំនួន​២​កញ្ចប់​តូច​នេះ​និង​លក់​បន្ត​តម្លៃ​ប្រាំបី​ម៉ឺ​ន​រៀល​៕

adverise with khmeread

មតិយោបល់