adverise with khmeread 1280px jolin tsai 2

អ្នកនិយមអ៊ីនធើណិតចោទតារាស្រី Jolin Tsai ថា មិនយកចិត្តទុកដាក់ នឹងប្រទេសរបស់ខ្លួន

          តារា​ជា​ច្រើន​បាន​ពិភាក្សា​ជុំវិញ​បញ្ហា​ជម្លោះ​ដែនសមុទ្រ​រវាង​ប្រទេស​ចិន​និង​ហ្វីលីពីន​កាលពីពេល​ថ្មីៗ​នេះ ហើយ​រឿងនេះ​បាន​ក្លាយជា​ប្រធាន​បទដ៏​ក្តៅ​គគុក​ក្នុង​ចំណោម​អ្នក​និយម​អ៊ីនធើណិត។

          Charlene Choi, Jackie Chan និង​ Jolin Tsai ត្រូវ​បាន​គេ​ចោទប្រកាន់​ថា ព្រងើយ​កន្តើយ​នឹង​ប្រទេស​ជាតិ​របស់​ខ្លួន។ Jolin និង​ប្អូនស្រី​របស់​នាង​បាន​ធ្វើ​ដំ​ណើរទៅ​កម្សាន្ត​នៅ​ប្រទេស​ជប៉ុន​នាពេល​ថ្មីៗ​នេះ ហើយ​ប្អូនស្រីរបស់​នាង​បាន​ចែក​រំលែក​រូបភាព​របស់ពួកគេដែល​ឈរនៅ​ទីសក្ការៈ Meiji Shrine ។

 

          អ្នក​និយម​អ៊ីនធើណិត​ខ្លះ​សួរ Jolin ថា “អ្នក​មាន​ពេល​វេលា​សម្រាក​លំហែ​ កាយអំឡុងពេល​ដ៏សំខាន់​នេះ?“ ពួកគេបានចោទប្រកាន់​ Jolin ថា មិន​បាន​បញ្ចេញ​ទស្សន និង​ជំទាស់សាលក្រម​របស់តុលា​យុត្តិធម៌ពិភពលោក ហើយ​គិត​ថា Jolin ​មិនខ្វល់​នឹងប្រទេសជាតិរបស់ខ្លួន៕

adverise with khmeread
ប្រភព៖ asianpopnews

អ្នកនឹងចូលចិត្ត

មតិយោបល់