adverise with khmeread Eeff7e0c 1bcd 4313 942e eb3a48c32c92

ពូកែ​ខាង​គំរាម​សម្លាប់​....​ចុងក្រោយជាប់​ខ្នោះ​

    កំពង់ចាម ៖ បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កោះសូទិន ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៦​ វេលា​ម៉ោង​១៤​ និង​៣០​នាទី​ពីបទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​និង​គំរាមកំហែង​ថា​និង​សម្លាប់។​

    ប៉ូលិស​និ​យា​យ​ថា កម្លាំង​ប៉ូលិស​ស្រុក​កោះសូទិន​សហការ​ជាមួយ​ប៉ុស្តិ៍​មហាខ្ញូង​អនុវត្ត​ដីកា​បញ្ជា​ឱ្យចូលខ្លួន​របស់​ព្រះរាជអាជ្ញារង រៀល សុ​ភិន តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម លេខ​១០០៩​ពស​ចុះ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០១៦។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ឈ្មោះ អុន លាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​ ​មាន​ទីលំនៅ​ភូមិ​មហាសៀក​ក្រោម ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​ ពីបទ​ធ្វើ​ឱ្យ​ខូចខាត​ដោយ​ចេតនា​និង​គំរាមកំហែង​ថា​និង​សម្លាប់ ប្រ​ព្រឹ​ក្ត​កាលពី​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៦​ នៅ​ភូមិ​មហាសៀក ឃុំមហាខ្ញូង ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​

    ប៉ូលិស​បន្តទៀតថា កាលពី​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៦​វេលា​ម៉ោង​៧​នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ឈ្មោះ ផុន អ៊ាង ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ស្ថិតនៅ​ភូមិ​មហាសៀក​ក្រោម ឃុំ​មហាខ្ញូង ស្រុក​កោះសូទិន ខេត្តកំពង់ចាម មានឈ្មោះ អុន លាង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​បាន​ធ្វើ​សកម្មភាព​យក​ចាន​គុប​ទៅ​លើ​ជញ្ជាំង​ផ្ទះ​របស់​ឈ្មោះ ផុន អ៊ាង បន្ទាប់មក​ជនសង្ស័យ​បាន​យក​កូនកាំបិត​មុខស្រួច​គំរាម​ទៅ​លើឈ្មោះ ជុន អ៊ាង ថែមទៀត​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​៕


adverise with khmeread

មតិយោបល់