adverise with khmeread Ee226f6a 58de 44c9 a0a5 c563527ca7b3

ឃាត់​បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់​ស្នាក់នៅ​ហួស​ទិដ្ឋាការ​៦៤​ថ្ងៃ​

    ព្រះសីហនុ ៖ បុរស​ជនជាតិ​រុស្ស៊ី​ម្នាក់​ត្រូវបាន​ប៉ូលិស​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៧ កក្កដា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក នៅ​ភូមិ៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​ដោយសារ​ស្នាក់នៅ​ហួស​ទិដ្ឋាការ​៦៤​ថ្ងៃ។​

    ប៉ូលិស​និយាយថា ជនជាតិ​រុស្សី​ម្នាក់ ឈ្មោះ Kuznetsov Mikhail ភេទ​ប្រុស ឆ្នាំ​កំ​ណើ​ត 14.04.1962 កាន់​លិខិតឆ្លងដែន​លេខ 726111642 មាន​សុពលភាព ថ្ងៃទី​11.09.2023 ទិដ្ឋាការ​លេខ EI 00909 មាន​សុពលភាព ថ្ងៃទី​15.05.2016 ពីបទ​ស្នាក់នៅ​មិន​ស្របច្បាប់​ហួស​ទិដ្ឋាការ៦៤ថ្ងៃ។​

    ជនបរទេស​ខាង​លើ ត្រូវបាន​កម្លាំង​ជំនាញ​បញ្ជូន​ទៅកាន់ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើ​ម្បី​បន្ត​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់