adverise with khmeread Katy kung%28   %29's new man is married with children tvb 2016 ahmike.com

Katy Kung បដិសេធការចោទប្រកាន់ថា នាំប្តីគេឡើងផ្ទះ

          តារាស្រី Katy Kung រង​ការ​ចោទប្រកាន់​ថា បាននាំបុរសម្នាក់​​​ឈ្មោះ Alan ចូល​ផ្ទះស្ងាត់ៗ។ កាលពីពីរថ្ងៃមុន នាង​បាន​ចូល​រួម​កម្មវិធី​មួយ ហើយ​បាន​បដិ​សេធ​ព័ត៌មាន​នេះ។​​ Katy ​បាន​និយាយថា Alan ជួយ​ជួសជុល​រថយ​ន្ត​ឲ្យ​ខ្ញុំ​ ប៉ុន្តែ​មិនបាន​ចូល​ផ្ទះ​ខ្ញុំ​ទេ​នៅ​ថ្ងៃនោះ ហើយ​ក៏មិន​គិត​ថា នឹងបង្ក​ឲ្យ​មាន​រឿងបែប​នេះ​ទេ។

          Katy Kung បាន​អះអាងថា ពួកគេទាំងពីរ​បាន​ជិះរថយន្ត​ផ្សេងគ្នា​ ដើម្បី​ចៀសវាង​ការយល់​ច្រឡំនៅ​ថ្ងៃនោះ ហើយ​ Alan បាន​ជួយ​សម្រួល​ឲ្យ​នាង​សូម​អភ័យទោស​ដល់​ក្រុម​គ្រួសារ​របស់លោក​ផងដែរ។ 

          នាងបាន​និយាយថា “​ខ្ញុំ​ដឹងថា គាត់​រៀបការ​រួច​ហើយ​ សោកស្តាយ​ដែល​ប៉ះពាល់​ដល់គាត់”។ នៅ​ពេល​សួរនាំ​ថា តើ​នាងបារម្ភពីការប៉ះពាល់​ចំពោះ​អ្នក​ដែល​ស្រឡាញ់​នាងដែរឬយ៉ាងណា Katy បាន​ឆ្លើយ​តបថា នាងគ្មាន​ដៃគូស្នេហា​ទេ ហើយ​សង្ឃឹមថា នឹងស្វែង​រក​មិត្ត​ប្រុស​ម្នាក់ ដើម្បីរៀបការនិង​មាន​កូន៕

adverise with khmeread
ប្រភព៖ ahmike

អ្នកនឹងចូលចិត្ត

មតិយោបល់