adverise with khmeread 6d3d1488 59ed 48f2 b931 99fa4c4dd33b

គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​១១​លើក​ទើបនឹង​ជាប់​ខ្នោះ​

    ព្រះសីហនុ ៖ ជនសង្ស័យ​ម្នាក់​បានធ្វើ​សកម្មភាព​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​១១​លើក​ទើបនឹង​ជាប់​ខ្នោះ​នៅ​ថ្ងៃទី១៧ ​កក្កដា​ ឆ្នាំ​២០១៦ ម៉ោង២០ ​និង​៣០​នាទី នៅផ្ទះ​សំណាក់ ប៉ិ​ច អ៊ី ហ្ស៊ី ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ DIEGO IGNACIO ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ទេសចរណ៍ កាន់​លិ​ខិ​ឆ្លងដែន​លេខ PO9101015។​

    បន្ទាប់ពី​បានទទួល​បណ្តឹង ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ​បាន​សហការ​ជាមួយ នាយប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​លេខ​៤ ក្រុងព្រះសីហនុ ធ្វើការ​ស្រាវជ្រាវ ចាប់បាន​ជនសង្ស័យ​ដៃដល់ និង​ចាប់យក​វត្ថុតាងមួយចំនួន។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​ឈ្មោះ សាង វាសនា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះជួល សង្កាត់​លេខ​១ ជនសង្ស័យ​ជា​មុខ​យ៉ាងសកម្ម ក្នុង​ការឡើង​គាស​ផ្ទះ​លួច​សម្ភារៈ​ជនបរទេស​ជាច្រើនលើក តាម​ចម្លើយសារភាព​គឺ​ជនល្មើស​ធ្លាប់ធ្វើ​សកម្មភាព​ចំនួន ១១​លើក។​

    វត្ថុតាង​ចាប់យក​បាន៖ ១. កាបូប​ចំនួន ៦, ២. ម៉ា​ស៊ី​ន​ថត ម៉ាក​KODAK ១​គ្រឿង, ៣. អាយ​ផេ​ត ១​គ្រឿង​, ៤.​ទូរស័ព្ទ​ម៉ាក SAMSUNG  3G  ១​គ្រឿង និង​សម្ភារៈ ១​ចំនួន​ទៀត។​

    ជនសង្ស័យ​កំពុង​បន្ត​និតិ​វិធី នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត៕​

adverise with khmeread

មតិយោបល់