adverise with khmeread 1

​ប្រិយមិត្ត​កាំភ្លើង​ធំ​ម្នាក់​ផ្តល់​ក្រលៀន​ដល់​ប្រិយមិត្ត​មាន់​ខ្នាយ​មាស​! ចិត្តល្អ​ប៉ុន​ហ្នឹងហើយ​នៅ​ត្រូវ​មិត្ត​សំណព្វ​ចំអក​ឱ្យ​ទៀត​

    ​ប្រិយមិត្ត​របស់​ក្រុម​កាំភ្លើង​ធំ Arsenal ម្នាក់​បាន​ជួយ​ស្រោចស្រង់​ជីវិត​មិត្តភក្តិ​ដែលជា​ប្រិយមិត្ត​របស់​ក្រុម​សត្រូវ​សួ​ពូជ​ក្នុង​ទីក្រុង​ឡុង​ដ៍​ដូចគ្នា​គឺមាន់​ខ្នាយ​មាស Tottenham Hotspurs ដោយ​ការបរិច្ចាគ​ក្រលៀន​។​

​    ​ប្រិយមិត្ត Spurs លោក Tim Reid បាន​សរសេរ​ពាក្យពេចន៍​អរគុណ​ដ៏​ហួសចិត្ត​មួយ​ទៅកាន់​ប្រិយមិត្ត Arsenal លោក Dany Reid នៅលើ​បណ្តាញ​សង្គម Facebook ប៉ុន្តែ​គាត់​មិនអាច​ទ្រាំ​មិន​ចំអក​ឱ្យ​មិត្ត​មិត្ត​ជិតស្និទ្ធ​របស់គាត់​នោះឡើយ ដោយ​និយាយថា "​ណាស់​ហើយ​ចុះ អ្នកឯង​គ្រាន់​ជា​ប្រិយមិត្ត​កាំភ្លើង​ធំ​ដ៏​គម្រក់​តែប៉ុណ្ណោះ​"​។​

​    ​Tim បាន​ចែករំលែក​រូបថត​មួយ​សន្លឹក​របស់គាត់​ជាមួយ​មិត្តភក្តិ​របស់ខ្លួន​ស្ថិតនៅក្នុង​មន្ទីរពេទ្យ​ជាមួយគ្នា ដោយ​ពាក់អាវ​នៃ​ក្រុម​ដែល​ពួកគេ​គាំទ្រ​រៀងៗ​ខ្លួន​។​

​    ​នៅក្នុង​ផុស​លើ​បណ្តាញ​សង្គម Tim បានសរសេរថា "​គ្មាន​ពាក្យ​អ្វី​អាច​តបស្នង​ចំពោះ​អ្វីដែល​សម្លាញ់​ម្នាក់នេះ​បានធ្វើ​សម្រាប់​ខ្ញុំ និង​គ្រួសារ​របស់ខ្ញុំ​ឡើយ​។ ផ្តល់ឱកាស​ម្តងទៀត​ដល់​ជីវិត​ថ្មី​របស់ខ្ញុំ ខណៈ​ប្រថុយ​ជីវិត​ខ្លួនឯង​ដោយ​បរិច្ចាគ​ក្រលៀន​ដោយ​គ្មាន​ស្ទាក់​ស្ទើរចិត្ត​បន្តិច​ណា​ឡើយ​។ អ្នកជា​វីរបុរស​ដ៏​ពិតប្រាកដ​ម្នាក់ ហើយ​អ្នក​រាល់គ្នា​សម​នឹង​ទទួលបាន​សិទ្ធិ​ក្នុងការ​ដឹងថា​សម្លាញ់​ដ៏​ពិសេស​ម្នាក់នេះ​ពិតជា​មហិមា និង​ក្លាហាន​ដល់​កម្រិតណា​ដែល​អ្នក​បានបង្ហាញ​ចិត្តល្អ​ដូច្នេះ​"​។

​    ​ហើយ​ឃ្លា​ចុងក្រោយ​គាត់​បាន​ប្រ​លយ​ថា "​ណាស់​ហើយ​ចុះ អ្នកឯង​គ្រាន់​ជា​ប្រិយមិត្ត​កាំភ្លើង​ធំ​ដ៏​គម្រក់​តែប៉ុណ្ណោះ ខ្ញុំ​ពិតជា​មាន​មោទនភាព​ក្នុង​ការហៅ​អ្នកជា​មិត្ត​ជិតស្និទ្ធ​របស់ខ្ញុំ​។ សម្រាក​សិន​ទៅ​បងប្រុស ខ្ញុំ​មិន​ទៅណា​ឆ្ងាយ​ពី​អ្នក​ឡើយ​! (​សំដៅលើ​ចំណាត់ថ្នាក់ Arsenal និង Spurs)"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់