adverise with khmeread 1

យុទ្ធសាស្ត្រ​ហ្វឹកហាត់​របស់ Jurgen Klopp រង​ការរិះគន់​ខ្លាំងៗ​ពី​អតីត​គ្រូបង្វឹក​វែ​ល​

    ​យុទ្ធសាស្ត្រ​បង្ហា​ត់របស់ Jurgen Klopp បាន "​បំផ្លាញ​កីឡាករ​" នេះ​បើ​យោងតាម​ពាក្យសម្តី​របស់​អតីត​អ្នកចាត់ការ​ទូទៅ​ក្រុម​ជម្រើសជាតិ​វែ​ល​លោក Raymond Verheijen ។​

​    ​យោងតាម​វេ​ប​សាយ Liverpool Echo គ្រូបង្វឹក​សញ្ជាតិ​ហូ​ឡង់ ដែល​ធ្លាប់​បានធ្វើការ​ក្រោម​ការដឹកនាំ​របស់ Gary Speed អំឡុង​ការកាន់កាប់​ក្រុម​ជម្រើសជាតិ​វែ​ល បាន​រិះគន់ Klopp និង​អ្នកចាត់ការ​ទូទៅ​ក្រុម​តោ​ខៀវ Chelsea លោក Antonio Conte សម្រាប់​ការធ្វើការងារ​លើស​ម៉ោង​នៅក្នុង​ការត្រៀមខ្លួន​សម្រាប់​រដូវ​កាល​ថ្មី​។​

​    ​Verheijen ក៏​ធ្លាប់មាន​ប្រវត្តិ​វាយប្រហារ​ផងដែរ​ទៅលើ​យុទ្ធសាស្ត្រ​បង្ហាត់​ដែល​ប្រើប្រាស់​ដោយ​ក្លឹប​អង់គ្លេស​មួយចំនួន ដែល​រួមជាមួយ​ការរិះគន់​ស្រដៀង​គ្នា​នេះដែរ​ទៅលើ​អតីត​អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម Manchester United លោក David Moyes បន្ទាប់ពី Robin van Persie បាន​ជួប​បញ្ហា​របួស​ដោយសារ​ប្រឹង​ហ្វឹកហាត់​ខ្លាំងពេក​នៅមុន​រដូវ​កាល​។​

​    ​គ្រូបង្វឹក​វ័យ ៤៤​ឆ្នាំ​រូបនេះ​ក៏​ធ្លាប់បាន​រិះគន់​ជា​សាធារណៈ​ទៅលើ​ក្លឹប​ដូចជា Arsenal, Manchester City, Chelsea និង Tottenham Hotspur នាពេល​កន្លងមក​។​

​    ​Verheijen ធ្លាប់​បង្កឱ្យមាន​ភាពចម្រូងចម្រាស់​មួយ​កាលពី​ខែធ្នូ ឆ្នាំ​២០១១ ជាមួយនឹង​ការបញ្ចេញមតិ​អំពី​តំណែង​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​វែ​ល បន្ទាប់ពី​ការស្លាប់​របស់ Speed៕

Verheijen (ឆ្វេង) ជាមួយ Gary Speed អំឡុងការកាន់កាប់របស់ពួកគេក្នុងក្រុមជម្រើសជាតិវែល

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់